នាយអគ្គសេនាធិការយោធារបស់រុស្ស៊ីថា ផែនការយោធាថ្មីរបស់ ក្រុងមូស្គូជាការតបទៅនឹងការពង្រីកខ្លួនរបស់ណាតូ
មូស្គូ៖ នាយអគ្គសេនាធិការយោធារបស់រុស្ស៊ី ដែលជាឧត្តមសេនីយ៍ រុស្ស៊ីថ្មីទទួលបន្ទុកលើប្រតិបត្តិការយោធានៅអ៊ុយក្រែន លោក Valery Gerasimov បានលើកឡើងថា កំណែទម្រង់យោធារុស្ស៊ី នឹងឆ្លើយតបចំពោះការពង្រីករបស់អង្គការណាតូ និង «សមូហភាព លោក ខាងលិច» ដែលលោកចោទប្រកាន់ថាបាន ធ្វើសង្រ្គាម កូនកាត់ (Hybrid warfare) ប្រឆាំងនឹងទីក្រុងមូស្គូ។
លោក Gerasimov បានថ្លែងប្រាប់គេហទំព័រព័ត៌មាន Argumenty i Fakty ក្នុងការអត្ថាធិប្បាយជា សាធារណៈ លើកដំបូងរបស់លោក ដែលចេញផ្សាយនៅល្ងាចថ្ងៃចន្ទថា រុស្ស៊ី បានជួបនូវបញ្ហាក្នុងការកេណ្ឌកងទ័ព និងការប្រឈមមុខ ផ្សេងៗ ទៀតកាន់តែធំក្នុងជម្លោះដែលរុស្ស៊ីបង្កឡើងនៅចុងខែកុម្ភៈឆ្នាំមុន។
លោក Gerasimov លើកឡើងថា៖ «ប្រព័ន្ធនៃការបណ្តុះ បណ្តាល ការកេណ្ឌទ័ពក្នុងប្រទេសរបស់យើងមិនបាន សម្រប យ៉ាងពេញលេញទៅនឹងទំនាក់ទំនងសេដ្ឋកិច្ចទំនើបថ្មីនោះទេ»។ លោកបន្តថា៖ «ដូច្នេះខ្ញុំត្រូវដោះស្រាយគ្រប់យ៉ាងនៅពេល ធ្វើដំណើរ» ។
ជាមួយគ្នានេះ លោក Gerasimov បានព្រមានថា កំណែទម្រង់ យោធាដែលប្រកាសកាលពីពាក់កណ្តាលខែមករាអាចនឹងត្រូវកែសម្រួលឡើងវិញ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែក សន្តិសុខ។ លោកថ្លែងបន្តថា៖ «សព្វថ្ងៃនេះ ការគំរាមកំហែង [សន្តិសុខ] រួមបញ្ជូលទាំងសេចក្តីប្រាថ្នារបស់សម្ព័ន្ធអាត្លង់ទិក ខាងជើង(ណាតូ) ដើម្បីពង្រីកខ្លួនទៅហ្វាំងឡង់ និងស៊ុយអែត ក៏ដូចជាការប្រើប្រាស់អ៊ុយក្រែនជាឧបករណ៍សម្រាប់ធ្វើសង្រ្គាមកូនកាត់ប្រឆាំងនឹងប្រទេសរបស់យើង»។
ផែនការយោធាថ្មី ក៏បានអំពាវនាវឱ្យមានតំបន់យោធាចំនួនពីរ
ប ន្ថែម ទៀតនៅមូស្គូ និងតំបន់លេនីនក្រាដ និងកងពលកាំភ្លើងធំ ចំនួ នបី ដែលជាផ្នែកមួយនៃការបង្កើតអាវុធរួមបញ្ចូលគ្នានៅ តំបន់ ឃឺរសុន និងហ្សាប៉ូរីចារបស់អ៊ុយក្រែន ដែលរុស្ស៊ីរាប់ បញ្ជូលជា របស់ ខ្លួនកាលពីខែកញ្ញាឆ្នាំមុន ក្រោយការធ្វើប្រជាមតិដែល សហគមន៍អន្តរជាតិចាត់ទុកថាគ្មានន័យ។
លោក Gerasimov បាននិយាយថា រុស្ស៊ីសម័យទំនើប មិន ដែលឃើញ «ភាពតានតឹងនៃអរិភាពយោធា» បែបនេះទេ ដោយបង្ខំឱ្យរុស្ស៊ីធ្វើប្រតិបត្តិការឈ្លានពាន ដើម្បីរក្សាស្ថិរភាព។
លោកថា៖ «ប្រទេសរបស់យើង និងកងកម្លាំងប្រដាប់អាវុធ សព្វថ្ងៃនេះ កំពុងធ្វើសកម្មភាពប្រឆាំងនឹងក្រុមលោកខាងលិច ទាំងមូល»។
គួររំឭកថា លទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ីបានដើរខុស នឹង អ្វីដែលរុស្ស៊ីបានរំពឹងទុក។ ការពង្រីកខ្លួនរបស់ណាតូគឺជា លេស មួយដែលរុស្ស៊ីប្រើសម្រាប់បង្ហាញពីភាពត្រឹមត្រូវចំពោះការឈ្លានពានអ៊ុយក្រែន ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពយោធាដែលរំលោភ លើច្បាប់អន្តរជាតិនេះ បានជំរុញឱ្យប្រទេសហ្វាំងឡង់ និង ស៊ុយអែត បោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួន ហើយស្វែងរកសមាជិកភាពពីណាតូ។
ក្រៅពីនេះ គេក៏សង្កេតឃើញថា រុស្ស៊ីត្រូវបានកាត់ផ្ដាច់ និង រងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីលោកខាងលិច និងសម្ព័ន្ធមិត្ត ស្រប ពេលដែលប្រទេសទាំងនោះបានជួយគាំទ្រអ៊ុយក្រែនដើម្បីកម្ចាត់ទ័ពឈ្លានពានរុស្ស៊ី តាមការផ្គត់ផ្គង់សព្វាវុធ និងជំនួយមនុស្សធម៌ ផ្សេងៗ។
ខណៈដែលសង្រ្គាមឈានជិតដល់មួយ ឆ្នាំ គោលដៅនៃ «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីបានផ្លាស់ប្ដូរ។ ចាប់ ផ្ដើមមុនដំបូង រុស្ស៊ីហៅការឈ្លានពានរបស់ខ្លួន ថាធ្វើ ឡើងដើម្បី «លុបបំបាត់ណាហ្ស៊ី» និង «រំសាយយោធា» អ៊ុយក្រែន ហើយ នៅពេលបរាជ័យកើតមានជាបន្តបន្ទាប់ រុស្ស៊ីប្ដូរមកហៅវាថាជា ការការពារប្រឆាំងនឹងអរិភាពលោកខាងលិច ក្នុងការឃោសនា របស់ ខ្លួន។
លោក Gerasimov បានថ្លែងថា៖ «គោលដៅសំខាន់នៃ ការងារ នេះ គឺធានាការការពារអធិបតេយ្យភាព និង បូរណភាពទឹកដីនៃ ប្រទេសរបស់យើង»៕
ដោយ៖ហួន ឌីណា
ប្រភព៖ Russia’s army plans may consider NATO expansion