នៅអាមេរិក អតិផរណាបានកើនឡើងដល់អត្រា ៩,១% ដែលជាកម្រិតខ្ពស់បំផុត ក្នុង រយៈពេល ៤ទសវត្សរ៍ ចុងក្រោយ
អត្ថបទដោយ៖
AMS OneMinute
ដើម្បី ប្រឆាំង អតិផរណា ធនាគារ កណ្តាល អាមេរិក បានដំឡើងអត្រាការ ប្រាក់ គោល យ៉ាងគំហុក លឿន ជាងការរំពឹងទុក ដែលបានបណ្តាលឱ្យមូលធនហូរចូលសហរដ្ឋ អាមេរិក ហើយបង្កឱ្យប្រាក់ដុល្លារអាមេរិកឡើង ថ្លៃ និងជះឥទ្ធិពលដល់ការ រឹតត្បិតទីផ្សារ ហិរញ្ញ វត្ថុ អន្តរជាតិ។
ធនាគារកណ្តាលផ្សេងៗទៀតក៏បានប្រឈមនឹងបញ្ហាចម្បងយ៉ាងហោច ៣ គឺ i/-កម្រិតខ្ពស់នៃអតិផរណា ii/-លំហូរចេញនៃមូលធន និង iii/-ការធ្លាក់ថ្លៃរូបិយប័ណ្ណរបស់ខ្លួន។ ជាក់ស្តែង អត្រាអតិផរណាកើនឡើងដល់ ៨,៦% នៅប្រទេសអង់គ្លេស ៧,៣% នៅអាល្លឺម៉ង់ ៦,២% នៅបារាំង ៧% នៅឥណ្ឌា និង ៦,១% នៅថៃ ។ ប្រាក់យេនជប៉ុនបានធ្លាក់ថ្លៃ -២៣% ផោនអង់គ្លេស -១៨% ប្រាក់អឺរ៉ូធ្លាក់ថ្លៃ -១៦% និងរូបិយប័ណ្ណក្នុងតំបន់អាស៊ាន ដូចជា ប្រាក់បាតថៃបានធ្លាក់ថ្លៃ -១១% និងរីងហ្គីតម៉ាឡេស៊ី -៨% ជាដើម។