មន្រ្តីប្រកាសទ្រព្យសម្បត្តិ និងបំណុលបានកើនដល់ចំនួន ២២១៤៨នាក់ឬស្មើ ៩៦.៨៦ភាគរយហើយ
ភ្នំពេញ៖ ក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំថ្ងៃ សប្តាហ៍ទី៤ នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ២០២៣នាពេលនេះមាន មន្ត្រីដែលមកប្រកាសទ្រព្យសមត្តិមានចំនួនសរុប ២២១៤៨ ឬស្មើចំនួន៩៦.៨៦ភាគរយ។នេះបើតាមការឱ្យដឹងពីសំណាក់អង្គភាពប្រឆាំងអំពុករលួយ ។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង១២ថ្ងៃត្រង់នៃថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០២៣នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ៤៤ រូប ធ្វើឲ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ ចំនួន ២២១៤៨ រូប ស្មើនឹង ៩៦.៨៦ភាគរយ នៃចំនួនត្រូវប្រកាសសរុប ២២៨៦៤ រូប។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថា នៅព្រឹកថ្ងៃទី២៥នេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់ក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានមកប្រកាសបញ្ចប់ ១០០ភាគរយផងដែរ៕
ដោយ៖ ម៉ាដេប៉ូ