អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ បុគ្គល ឡុងសុគន្ធារៈ យកទឹកដីអាមេរិកធ្វើយុទ្ធនាការនយោបាយដើម្បីឱ្យកម្ពុជាកើតចលាចល

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជា លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់ AMS នៅរសៀលថ្ងៃទី២៥ ខែមករានេះថា ពាក់ព័ន្ធសកម្មភាពរបស់បុគ្គលឡុង សុគន្ធារៈ ដែលបានប្រើប្រាស់បណ្តាញសង្គម និងក្លែងបន្លំនូវឯកសណ្ឋានយោធា និងឋានន្តរស័ក្តិរបស់កងទ័ពយកមកពាក់ និងបានវ៉ៃប្រហារទៅលើកិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំដទៃផ្សេងទៀត គឺមិនអាចទទួលបានទេ ពីព្រោះបើស្តាប់ខ្លឹមសារទាំងអស់ដែលបុគ្គលនេះ បាននិយាយ គឺអត់មាននិយាយអ្វីដែលជាប្រយោជន៍ជាតិទេ ប៉ុន្តែជាវប្បធម៌នយោបាយរបស់ពួកអ្នកដែលរត់ចោលស្រុកដែលមានអង្គការចាត់តាំងពីលើដល់ក្រោម។ បុគ្គលនេះ និងបក្ខពួកបានយកទឹកដីអាមេរិក ដើម្បីធ្វើយុទ្ធនាការនយោបាយក្នុងបំណងឱ្យកម្ពុជាកើតនៅចលាចលវឹកវរតាមបំណងនយោបាយរបស់មេដឹកនាំនយោបាយរត់ចោលស្រុករបស់ពួកគេ។

លោកបានបន្តថា ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់បុគ្គល ឡុង សុគន្ធារៈ ដែលបានប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងប្រើប្រាស់ឯកសណ្ឋាន និងឋានន្តរស័ក្តិរបស់កងទ័ពយកមកពាក់រួចវ៉ៃប្រហារទៅលើកិត្តិយស កេរ្តិ៍ឈ្មោះរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងមើលងាយវ៉ៃប្រហារជាន់ឈ្លីកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន គឺជារឿងដែលយើងជាប្រជាពលរដ្ឋខ្មែរ ជាយុវជនខ្មែរ ជាឈាមខ្មែរទាំងអស់គ្នាដែលជាអ្នកទទួលបាននូវសុខសន្តិភាពដោយសារការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិ មាតុភូមិ គឺយើងមិនអាចនឹងទទួលយកបាននៅអ្វីដែលបុគ្គល ឡុង សុគន្ធារៈ នេះ កំពុងតែប្រព្រឹត្ត និងកំពុងតែមើលងាយជាន់ឈ្លីកិត្តិយស និងភាពថ្លៃថ្នូរជាលក្ខណៈបុគ្គល និងជាក្រុមគ្រួសាររបស់សម្តេចតេជោ ហ៊ុន សែន បានទេ ពីព្រោះជារួម បើស្តាប់ខ្លឹមសារទាំងអស់ដែលបុគ្គល ឡុង សុគន្ធារៈ បាននិយាយនៅក្នុងបណ្តាញសង្គម គឺអត់មាននិយាយអ្វីជាប្រយោជន៍ជាតិទេ។ ប៉ុន្តែគឺជាវប្បធម៌នយោបាយរបស់ពួកអ្នកដែលជាក្រុមរត់ចោលស្រុក ដែលមានមេកើយតាំងពីលើដល់ក្រោម គេប្រើយុទ្ធសាស្ត្រជាប្រព័ន្ធពីលើដល់ក្រោម ដើម្បីនិយាយសម្អុយកេរ្តិ៍ឈ្មោះកិត្តិយសរបស់ក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន។ បុគ្គល ឡុង សុគន្ធារៈ និងបក្ខពួកដែលរស់នៅក្រៅប្រទេស គឺបានអនុវត្តជាប្រព័ន្ធនៅការសាបព្រួសនយោបាយ និងសារនយោបាយបែបបញ្ជេះកំហឹងឱ្យប្រជាពលរដ្ឋខឹងស្អប់គ្រួសារសម្តេចតេជោ ហ៊ុន សែន និងជាពិសេសកូនៗរបស់សម្តេចតេជោ និងសម្តេចតេជោតែម្តង។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយកម្ពុជាបានបញ្ជាក់ថា “បុគ្គលនេះប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម និងទឹកដីសហរដ្ឋអាមេរិក ដើម្បីធ្វើយុទ្ធនាការនយោបាយរបស់ខ្លួនជាមួយនឹងបក្ខពួក ក្នុងបំណងធ្វើឲ្យកម្ពុជាកើតនៅចលាចលវឹកវរតាមបំណងនយោបាយរបស់មេដឹកនាំរត់ចោលស្រុករបស់ពួកគេ។ គេអត់ចង់ឱ្យកម្ពុជាមានសន្តិភាព មានស្ថេរភាពនយោបាយ អត់ចង់ឱ្យកម្ពុជាមានការបោះឆ្នោតប្រកបដោយរលូន ប្រជាធិបតេយ្យ សេរី និងយុត្តិធម៌ អត់ចង់្យកម្ពុជាអនុវត្តច្បាប់បានត្រឹមត្រូវជាប្រព័ន្ធនីតិរដ្ឋ និងអត់ចង់ឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយមានកេរ្តិ៍ឈ្មោះ និងភាពល្បីលើឆាកអន្តរជាតិដូចរាល់ថ្ងៃទេ។

គេចង់ទាញទម្លាក់កម្ពុជា​ឱ្យចូលទៅក្នុងរណ្តៅជ្រោះអតីតកាល ដូចដែលយើងបានដឹងហើយនៅក្នុងប្រវត្តិសាស្ត្រអតីតកាលថា យើងរស់នៅក្នុងភ្លើងសង្គ្រាម បែកបាក់សាមគ្គីជាតិ តើប្រទេសជាតិយើងវេទនាប៉ុណ្ណា? ហើយយើងបានដើរយឺតជាងប្រទេសជិតខាង ជាងប្រទេសនានានៅលើពិភពលោកអស់រយៈពេលប៉ុន្មានទសវត្សទម្រាំតែមានថ្ងៃនេះ ទម្រាំតែសម្តេចតេជោ ហ៊ុន សែន កសាងបាននៅសន្តិភាពបានទាំងស្រុងរយៈពេល២៤ ចូល២៥ឆ្នាំមកនេះ”៕
ដោយ៖ពលជ័យ

ads banner