នាយករដ្ឋមន្ត្រីថ្មីរបស់នូវែលសេឡង់ស្បថចូលកាន់តំណែងជាផ្លួវការ
នូវែលសេឡង់៖ មេដឹកនាំគណបក្សការងារ លោក គ្រីស ហ៊ីបឃីនស៍ (Chris Hipkins) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសនូវែលសេឡង់ នៅក្នុងពិធីផ្លូវការមួយ កាលពីថ្ងៃពុធសប្តាហ៍នេះ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកស្រី ជេស៊ីនដា អែរឌឺន (Jacinda Ardern) កាលពីសប្តាហ៍មុន។
គណបក្សការងារបានជ្រើសរើស លោក គ្រីស ហ៊ីបឃីនស៍ ដែលជាអតីតរដ្ឋមន្ត្រីឆ្លើយតប Covid-19 និងជាអតីតមន្ត្រីនគរបាលជាន់ខ្ពស់ វ័យ៤៤ឆ្នាំ ឱ្យដឹកនាំគណបក្សនិងប្រទេស កាលពីថ្ងៃអាទិត្យ។ នេះកើតឡើងបន្ទាប់ពីការលាលែងពីតំណែងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ លោកស្រី ជេស៊ីនដា អាយុ ៤២ ឆ្នាំដែលបាននិយាយថា លោកស្រី មិនមាននៅក្នុងក្បាលម៉ាស៊ីន ដើម្បីដឹកនាំប្រទេសទៀតទេ។
មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅបរិវេណសភា ខណៈដែលលោកស្រី បានចាកចេញជាលើកចុងក្រោយ ដោយឱបសមាជិកសភាម្តងមួយៗ ហើយមនុស្សជាច្រើនមើលទៅមានអារម្មណ៍រំជួលចិត្ត។ បន្ទាប់មក លោកស្រីបានធ្វើដំណើរទៅកាន់វិមានរដ្ឋាភិបាល ជាកន្លែងដែលនាងបានស្នើសុំការលាលែងពីតំណែងទៅកាន់អ្នកតំណាងរបស់ស្តេច Charles នៅប្រទេសនូវែលសេឡង់៕ ប្រភពពី Reuters ប្រែសម្រួលដោយ៖ សារ៉ាត

