ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី៖ បញ្ហាអសន្តិសុខស្បៀង គឺជាដើមចមដែលនាំឱ្យមានបញ្ហាអាហារូបត្ថម្ភ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទបានលើកឡើងថា បញ្ហាអសន្តិសុខស្បៀង គឺជា ដើម ចមដែលនាំឱ្យមានបញ្ហាអាហារូបត្ថម្ភ ដែលតម្រូវឱ្យទាំងអស់ គ្នា ត្រូវរួមគ្នាឆ្លើយតបដើម្បីកាត់បន្ថយ ឬលុបបំបាត់បញ្ហា អាហារូបត្ថម្ភ គ្រប់ទម្រង់ទាំងអស់នោះ។

ការលើកឡើងនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់ ចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា នាថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៣។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា ស្ដារ វិស័យកសិកម្ម និងជនបទ បានថ្លែងថា ការលើកម្ពស់ សន្តិសុខ ស្បៀង និងអាហារូបត្ថម្ភ គឺជាបញ្ហាពីរ ក្នុងចំណោមបញ្ហា បន្ទាន់នានានៅថ្នាក់ក្រោមជាតិ ដែលត្រូវរួមគ្នាដោះស្រាយ។ បញ្ហាអសន្តិសុខស្បៀង គឺជាដើមចមដែលនាំឱ្យមានបញ្ហា អាហារូបត្ថម្ភ ហើយយើងទាំងអស់គ្នាត្រូវរួមគ្នាឆ្លើយតប ដើម្បីកាត់បន្ថយ ឬលប់បំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ ទម្រង់ ទាំងអស់ ដូចជាការខ្វះអាហារូបត្ថម្ភ, ការទទួលបានមីក្រូ សារជាតិ មិនគ្រប់គ្រាន់, ការធាត់លើសទម្ងន់, និងការរងគ្រោះជំងឺមិនឆ្លង នានាពាក់ព័ន្ធនឹងរបបអាហារជាដើម។

ទន្ទឹមគ្នានេះ ឯកឧត្តម យឹម ឆៃលី បានបញ្ជាក់ថា ៖ «ការរីក ចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គម បានធ្វើឱ្យប្រជាជនកម្ពុជា ផ្លាស់ ប្តូររបៀបរស់នៅ និងការហូបចុក។ ការផ្លាស់ប្តូរទម្លាប់ក្នុងសង្គមនេះ មានឥទ្ធិពលលើស្ថានភាព អាហារូបត្ថម្ភ ហើយបញ្ហាប្រឈមថ្មីៗក៏កំពុងលេចឡើងដែរ គឺ បញ្ហាលើសទម្ងន់ និងបញ្ហាធាត់ជ្រុល ជាពិសេសក្នុង ចំណោម ស្រ្តីក្នុងវ័យបន្តពូជ រីឯការបន្លាស់ទីរបស់ប្រជាជនមករស់នៅ តំបន់ទីប្រជុំជន ដើម្បីរកការងារធ្វើក៏បានធ្វើឱ្យមានការផ្លាស់ ប្តូរ រចនាសម្ព័ន្ធសង្គម និងការគាំទ្រដល់វិស័យកសិកម្ម ផងដែរ»។

ឯកឧត្តមបានឱ្យដឹងទៀតថា កម្ពុជាបានចូលរួមជាសមាជិកទី៥៣ នៃចលនាបង្កើនអាហារូបត្ថម្ភកាលពីឆ្នាំ២០១៤ ហើយក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម បានដើរតួនាទីដឹកនាំសម្រប សម្រួល សកម្មភាពចលនាអាហារូបត្ថម្ភនេះ ជាមួយនឹងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្នុងគោលដៅលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ស្របតាមទស្សនៈវិស័យ និងទិសដៅចង្អុល បង្ហាញនៃយុទ្ធសាស្រ្តជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី២, ២០១៩ ២០២៣។ ហេតុនេះ តាមរយៈកិច្ចប្រជុំ លើកទិសដៅការងារឆ្នាំ២០២៣ របស់ចលនាបង្កើន អាហារូបត្ថម្ភ នៅកម្ពុជានាពេលនេះ នឹងអាចផ្លាស់ប្តូរមតិនិងរួមគ្នាដាក់ចេញ ទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំ២០២៣ ដើម្បីគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ២០៣០ នោះគឺ ការលុបបំបាត់បញ្ហា អាហារូប ត្ថម្ភគ្រប់ទម្រង់។

គួរបញ្ជាក់ដែរថា កិច្ចប្រជុំខាងលើ គឺមានការចូលរួមពីបណ្តា ប្រទេសផ្តល់ជំនួយ បណ្តាញអង្គការសហប្រជាជាតិ បណ្តាញ ធុរកិច្ច បណ្តាញសម្ព័ន្ធសង្គមស៊ីវិលនៃចលនាបង្កើន អាហារូបត្ថម្ភ នៅកម្ពុជា និងដៃគូរអភិវឌ្ឍន៏នានា ជាពិសេសអង្គការ GIZ តាមរយៈគម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា MUSEFO។

តាមរយៈកិច្ចប្រជុំនេះដែរភាគីពាក់ព័ន្ធ ក៏បានប្តេជ្ញានឹងបន្តខិតខំ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសនានា ដើម្បី លើក កម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឱ្យកាន់តែមានភាពរឹងមាំ ធន់នឹងភាពងាយរងគ្រោះ វិបត្តិ និងបញ្ហាផ្សេងៗ ការពារ បរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួល អាកាស ធាតុ តាមរយៈការជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅ រកការអភិវឌ្ឍ បៃតង។

បើតាមលទ្ធផលរកឃើញនៃការអង្កេតប្រជាសាស្ត្រ និងសុខភាព កម្ពុជា ឆ្នាំ២០២១-២០២២ បានបង្ហាញថា អត្រាក្រិសក្រិន របស់ កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី៣២ភាគរយ មកត្រឹម២២ ភាគរយ ហើយអត្រាមិនគ្រប់ទម្ងន់របស់កុមារអាយុក្រោម៥ឆ្នាំ បានធ្លាក់ចុះពី២៤ភាគរយ មកត្រឹម១៦ភាគរយ ប៉ុន្តែអត្រា ស្គមស្គាំង កុមារអាយុក្រោម៥ឆ្នាំ ហាក់នៅដដែល ពោលគឺ ៩,៨ភាគរយ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១។
ហេតុ នេះ ភាគីពាក់ព័ន្ធក៏បានបង្ហាញក្តីរំពឹងថា តាមរយៈការដាក់ ចេញសកម្មភាពចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា នឹងឈាន ទៅលើកកម្ពស់ការផលិតអាហារសុខភាព និងអាហារសុវត្ថិភាព និងលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្ម និងខ្សែច្រវាក់ ផលិតកម្មស្បៀង ដែលអាចធានាដល់វិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភកម្ពុជាកាន់តែប្រសើរឡើងផងដែរ៕
ដោយ៖សែម ពិសី

ads banner