វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសហការជាមួយអង្គការបេះដូងមាសរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡា

រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គសិក្ខាសាលាស្ដីពីការរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាលើកទី ៧ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោកស្រីនាយិកាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានគូសបញ្ជាក់ថាវគ្គសិក្ខាសាលានេះមានសិក្ខាកាមចូលរួមសរុប១២នាក់ស្រី ៣ នាក់ក្នុងនោះបុគ្គលិកអប់រំនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ចំនួន ១១ នាក់ និងបុគ្គលិកអប់រំនៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាចំនួន ១ នាក់ មានរយៈពេល២ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦ ដល់ ២៧ ឆ្នាំ២០២៣។ វគ្គសិក្ខាសិលាលើកទី ៧ ជាវគ្គចុងក្រោយ នៃដំណើរការរៀបចំចងក្រងសៀវភៅសិក្សាគោលមុខវិជ្ជាអប់រំកាយ និងកីឡាមានចំនួន២ចំណុចសំខាន់ៗ
១. ដើម្បីបញ្ជាក់ពីចំណុចកែសម្រួល និងកែសម្រួលចុងក្រោយ នៃសៀវភៅសិក្សាគោលសម្រាប់ស្នើសុំការអនុញ្ញាតពីក្រសួងអប់ រំយុវជន និងកីឡា ក្នុងការបោះពុម្ព។
២. ដើម្បីពិចារណាពីរបៀបដែលគំរូ បង្រៀនសម្រាប់ការអប់រំកាយអាចត្រូវបានអនុវត្តនៅក្នុងមុខវិជ្ជាគរុកោសល្យ និងវិធីសាស្ត្រនៃការបង្រៀនមុខវិជ្ជាអប់រំកាយ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner