២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ១ពាន់នាក់ (Video Inside)

តួលេខឆ្លងថ្មីកូវីដ១៩ ក្នុងប្រទេសអាស៊ាននៃរយៈពេល ២៤ម៉ោងចុងក្រោយនេះ បានបន្តកើនឡើងចំនួន ២៦៨ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ។ តួលេខឆ្លង ថ្មីកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះមានចំនួន ១ពាន់ ៨៦ករណី ។

ការឆ្លងថ្ងៃនេះ បានកើតលើប្រទេសចំនួន៨ នៅអាស៊ាន រួមមានប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, វៀតណាម, មីយ៉ាន់ម៉ា, សឹង្ហបុរី, ហ្វីលីពីន, កម្ពុជា, និងប្រទេសប្រុយណេ ។ ប្រទេសប្រុយណេ គឺជាប្រទេសដែល មានតួលេខឆ្លងច្រើនជាងគេ ដែលមានចំនួន ៣៣៣ករណី ។ តួលេខឆ្លងតិចជាងគេ គឺប្រទេសកម្ពុជា ដែលមានចំនួនឆ្លងតែ ២ករណីប៉ុណ្ណោះ ។ ប្រទេសថៃ និងប្រទេសឡាវ គឺជាប្រទេសដែលគ្មានសេចក្តីរាយការណ៍ជុំវិញតួលេខឆ្លង និងស្លាប់ឡើយ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

តួលេខស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសអាស៊ានរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ៧នាក់ ដែលកើតឡើងចំពោះតែប្រទេសចំនួន៣ប៉ុណ្ណោះ រួមមានប្រទេសហ្វីលីពីនមាន អ្នកស្លាប់ ៤នាក់ ប្រទេសឥណ្ឌូនេស៊ីស្លាប់ ២នាក់ និងប្រទេសម៉ាឡេស៊ីមានអ្នកស្លាប់ម្នាក់ ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៥លាន ៥៦ ម៉ឺន ៩ពាន់ ២៦៩ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៥ពាន់ ៧២៥នាក់ ។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៧៤លានករណី, និងការស្លាប់មានជាង ៦លាន ៧៥ម៉ឺននាក់។

ads banner