សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៦ មករា ២០២៣

១. កម្ពុជាគ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ៣ខ្សែ រួមមានផ្លូវរថភ្លើងភ្នំពេញ-ខេត្តព្រះសីហនុ ភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-ក្រុងបាវិត ដើម្បីជំរុញវិស័យដឹកជញ្ជូនឱ្យកាន់តែសំបូរបែប – AMS Economy

២. ក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិ SCA ព្យាករណ៍ថា ឆ្នាំ២០២៣ ភ្ញៀវ ៤,៦លាននាក់នឹងធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា ខណៈដែលឆ្នាំ២០២២ មានភ្ញៀវ ២,២លាននាក់ – រស្មីកម្ពុជា

៣. វឌ្ឍនភាពថ្មីនៃសហគមន៍៖ ធនាគារ ABA បើកថ្នាក់ចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋនៅភូមិដាច់ស្រយាលក្នុងខេត្តរតនគិរី – ថ្មីៗ

៤. ក្រុមហ៊ុនបណ្តាញសង្គមយក្ស Meta នឹងបើកគណនីរបស់អតីតប្រធានាធិបតីអាមេរិកលោក Trump ឡើងវិញក្នុងពេលឆាប់ៗនេះនៅលើ Facebook និង Instagram ជាមួយនឹងរបាំងការពារថ្មី – BBC

៥. ក្រសួងការបរទេសអាមេរិក៖ ការលក់បរិក្ខារយោធារបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេសបានកើនឡើង៤៩% ក្នុងទំហំទឹកប្រាក់ជាង ២០៥,៦ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២២ – AFP

#ams1minute

ads banner