ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះទាំងកិច្ចការរដ្ឋការ ការងារឯកជន និងការរក ស៊ីមានភាពចម្រើនលូតលាស់ណាស់។ លោកអ្នកទទួលបានការគាំទ្រច្រើនពីម​នុស្សក្បែរ ខ្លួន រួមទាំងថ្នាក់លើផងដែរ ដូច្នេះមិនមានអ្វីគួរឲ្យព្រួយបារម្ភ ឬភ័យព្រួយនឹងជំហានដែល នឹងត្រូវបោះចេញនោះទេ។ ការចំណាយដើមទុនក្នុងពេលនេះមានលំនឹងណាស់ ដូច្នេះធ្វើ យ៉ាងណាកុំឲ្យខកខានឳកាស។ ផ្ទុយទៅវិញ លោកអ្នកមិនគួរចាប់យកការងារច្រើនក្នុង ពេលតែមួយ ឬដោះស្រាយករណីក្នុងពេលតែមួយដាច់ខាត។ សូមរៀនពីរបៀបប្រើប្រាស់ ពេលវេលាប្រកបដោយប្រសិទ្ធភាព។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានហេតុផលអ្វីដែលធ្វើឲ្យអ្នកគួរព្រួយបារម្ភ ពីមុខជំនួញ ឬកិច្ចការងារជ្រុលពេកទេ។ បើទោះបីជាភាពចម្រើនលូតលាស់ដែលអ្នករំពឹង ទុកមិនទាន់អាចកើតឡើងនៅពេលនេះក្តី ក៏វាល្មមគ្រប់គ្រាន់ឲ្យអ្នករីករាយបានដែរ។ ប្រការ ដែលសំខាន់គឺលោកអ្នកនឹងមិនជួបបញ្ហារឹងស្ទះដែលធ្វើឲ្យលំបាកសោះឡើយ។ ក្រៅពីនេះ លោកអ្នកទទួលបានគំនិតដ៏មុតមាំ និងប្រកបដោយភាពច្នៃប្រឌិត ហើយមិនយូរទេគឺអ្នកនឹង អាចស្វែងរកផ្លូវចេញពីស្ថានភាពដែលលំបាក។ លើសពីនេះ ប្រសិនបើអ្នកនឹងធ្វើការសហ ការធ្វើអ្វីមួយនឹងទទួលបានផលគួរជាទីមោទន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកាត់បន្ថយបន្ទុកការងារឲ្យបានតិច បំផុត។ វានឹងប្រសើរជាងក្នុងការចូលរួមលើសកម្មភាពការងារតែមួយគត់ ដែលមិនតម្រូវឲ្យ ផ្តោតអារម្មណ៍ច្រើន។ សម្រាប់សកម្មភាពដែលប្រញាប់ប្រញាលទាំងអស់ សូមតែប្រុង ​ប្រយ័ត្ន ឬមិនគួរសាកល្បងនោះទេ ពីព្រោះវានឹងធ្វើឲ្យមានហានិភ័យ។ ការសម្រេចចិត្ត ដែលមិនបានគិតគូរ ឬដែលលឿនជ្រុលនោះនឹងអាចនឹងធ្វើឲ្យប៉ះពាល់ដលើកេរ្តិ៍ឈ្មោះអាជី វកម្ម។ ក្រៅពីនេះ សូមគ្រប់គ្រងអារម្មណ៍ឲ្យបានក្នុងកំរិតអតិបរមា ហើយធ្វើយ៉ាងណាក៏គួរ មានការអនុគ្រោះអោយបានច្រើនផងដែរ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះរាសីស្រុតចុះ។ ថ្ងៃនេះអ្នកទំនងជានឹងត្រូវប្រឈមមុខនឹង ការ បោកបញ្ឆោតពីដៃគូ និងមិត្តរួមការងារ ដូច្នេះសូមរៀបចំការងាររបស់អ្នកតាមវិធីមួយ ដើម្បី ជៀសវាងពីស្ថានភាពទ្វេរមុខ។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន។ លោកអ្នកគ្រាន់តែបន្តធ្វើការងាររបស់អ្នក នោះលាភសំណាង និងភាពសមប្រកបនានានឹង កើតឡើងចំពោះអាជីពបាន។ ទន្ទឹមនឹងនេះ សូមកុំច្រានចោលទាំងស្រុងនូវស្ថានភាពចែដន្យ ពីព្រោះមានហេតុការណ៍ខ្លះនឹងផ្តល់ជូនលោកអ្នកនូវផលប្រយោជន៍ល្អ។ ប្រការសំខាន់នៅ ពេលនេះសូមរក្សាភាពស្ងៀមស្ងាត់ កុំតបតនឹងការឈ្លានីស។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ នៅថ្ងៃនេះលោកអ្នកមិនចាំបាច់ទន្ទឹងរងចាំ ឬសង្ឃឹម ទៅលើកិច្ចទំនាក់ទំនង ឬការជួយជ្រោមជ្រែងពេកនោះទេ ពីព្រោះទំនាក់ទំនងនេះហាក់មិន ភាពជាក់លាក់នោះទេ។ ទន្ទឹមនឹងនេះ សូមជៀសឲ្យបានពីមតិរិះគន់ ហើយបើទោះនិយាយ ស្តីអ្វីគួរធ្វើដោយភាពរម្យទម្យ និងទំនួលខុសត្រូវ។ ប្រសិនបើអ្នកអាចគ្រប់គ្រងករណីទាំង នេះបាន នោះអាជីពរបស់អ្នកនឹងទទួលបានផ្លែផ្កាណាស់។ ក្នុងនោះ សូមលោកអ្នកចងចាំថា កំហុសអាចកើតឡើងដោយផុយស្រួយណាស់។ ក្រៅពីនេះ សូមគិតគូរអំពីការរៀនសូត្រដក ស្រង់បទពិសោធន៍។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ស្ថានភាពការងារទាំងឡាយ រួមទាំងអាជីវកម្មនៅក្នុង ពេលនេះមានសភាពល្អប្រសើរ។ លោកអ្នកអាចរំពឹងថាទទួលបានប្រាក់ចំណេញច្រើន លើសពីសព្វមួយដង ក្នុងនោះអតិថិជនក៏សុទ្ធតែមានភាពស្មោះត្រង់គាំទ្រលោកអ្នកយ៉ាង ពេញទំហឹង។ ចំនែកលោកអ្នកដែលជាបុគ្គលិករដ្ឋ និងឯកជនទទួលបានការលើកតម្លៃ ការ ផ្តល់ឳកាស និងការអនុញ្ញាតអោយមានការចូលរួមយ៉ាងសកម្មក្នុងកិច្ចការពីសំណាក់ថ្នាក់ លើ។ លើសពីនេះ ក្នុងអនាគតដ៏ខ្លីខាងមុខនេះ អ្នកនឹងអាចទទួលបានការតម្លើងឋានតួនាទី ផងដែរ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ចុះហត្ថ លេខាលើកិច្ចសន្យាសំខាន់ៗនោះទេ។ សូមផ្អាកកិច្ចការទាំងនោះក្នុងរយៈពេលនេះសិន បន្ទាប់មក យកពេលដែលមានធ្វើការវាយតម្លៃទៅលើស្ថានភាពទាំងអស់ដែលកើតឡើង និងដែលអាចកើតឡើង។ បើទោះបីជាស្ថានភាពតម្រូវអោយអ្នកមានការប្រុងប្រយ័ត្នយ៉ាង ណាក្តី ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹងអាចទទួលបានផលសម្រេចទៅតាម បំណងប្រសិនបើ អ្នកអាចយកឈ្នះឧបសគ្គទាំងអស់ដោយប្រើប្រាស់វិធីសាស្រ្តធម្មតាៗ។ ក្រៅពីនេះ លោកអ្នកអាចបញ្ចេញមតិយោបល់បានដោយសេរី និងត្រឹមត្រូវ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលយ៉ាងប្រសើរចំពោះការ ធ្វើការបណ្តាក់ទុន ការធ្វើកិច្ចសហការ និងការងារជាក្រុម។ ចំពោះការផ្លាស់ប្តូរក្នុងទំហំតូចធំ លែងជាបញ្ហាទៀតហើយ។ លើសពីនេះ លោកអ្នកដែលបំពេញការងាររដ្ឋឯកជនអាចធ្វើ ការចរចា ពិភាក្សាលើករណីលុយកាក់ និងប្រាក់បៀវត្សរ៍ទៀតផង។ លោកអ្នកក៏រំពឹងថា ទទួលបានការតម្លើងឋានៈតួនាទីនៅក្នុងអនាគតដ៏ខ្លីខាងមុខ។ សម្រាប់រាល់កិច្ចសហការ ទាំងឡាយនឹងទទួលបានតុល្យភាព និងភាពរលូនល្អប្រសើរ។ ការបោកបញ្ឆោត ការលាក់ បាំងរវាងទំនាក់ទំនងនឹងមិនកើតឡើងនោះទេនៅក្នុងថ្ងៃនេះ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពព្រមានសកម្មភាពរបស់អ្នកនឹង អាចបង្ករគ្រោះថ្នាក់ដល់បុព្វហេតុការងារ។ ហេតុនេះសូមធ្វើការសម្រេចចិត្តដោយផ្អែកទៅ លើហេតុផល មិនមែនធ្វើទៅតាមអារម្មណ៍នោះទេ។ ព្យាយាមយល់ដឹងពីការងារដែលស្ថិត ក្រោមបន្ទុក ហើយចំណាយពេលអោយបានសមរម្យ។ ចំពោះកិច្ចការងារទាំងឡាយណា ដែលមិនសក្តិសមនឹងស្ថានភាពវិជ្ជាជីវៈមិនគួរយកពេលទៅចំណាយនោះទេ។ ក្រៅពីនេះ លោកអ្នកអាចជួបនូវមតិរិះគន់ ការមើលបំណាំខ្លះៗពីបរិស្ថានជុំវិញខ្លួន អាស្រ័យហេតុនេះ សូមមានភាពអត់ធ្មត់ និងរក្សាចិត្តកុំអោយមានកំហឹង។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យរៀបចំការងារ ឲ្យបានល្អ ធ្វើយ៉ាងណាបញ្ចប់ការងារឲ្យទាន់ពេលវេលា។ ភាពយឺតយ៉ាវជាចំណុចអវិជ្ជមាន ដូច្នេះសូមមានភាពរួសរាន់។ លោកអ្នកក៏គួរពិនិត្យមើលគម្រោង និងផែនការអនុវត្តការងារ ជាថ្មី ពីព្រោះភាពផ្លាស់ប្តូរនៅខាងក្រៅ មានលទ្ធភាពរំខានផ្លូវរបស់អ្នក។ ជាការពិត លោក អ្នកកំពុងដើរនៅលើផ្លូវដែលត្រឹមត្រូវ ប៉ុន្តែក៏តម្រូវឲ្យលោកអ្នកពិចារណា និងពឹងផ្អែកជា ពិសេសទៅលើបទពិសោធន៍កន្លងមកដែរ។ ក្រៅពីនេះ សម្រាប់ការចរចា ការដោះស្រាយ បញ្ហាចាស់ថ្មីនៅក្នុងថ្ងៃនេះអាចធ្វើទៅបាន ដោយពឹងទៅលើហេតុផលប៉ុណ្ណោះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងារទាំងឡាយរបស់អ្នកពោរពេញទៅដោយ ភាពសុទិដ្ឋិ និយម ដូច្នេះអ្នករំពឹងថាទទួលបានភាពជោគជ័យធំសម្បើមណាស់។ ក្នុងនោះ ការងាររបស់ អ្នកក៏កំពុងមានសញ្ញាណយ៉ាងរឹងមាំផងដែរ ហេតុនេះមិនគួរភ្ជាប់សកម្មភាពការងារជាមួយ នឹងរឿងចាស់ពេកនោះទេ។ ស្របពេលនឹងឳកាសល្អ នេះសូមកុំបោះបង់ចោលការខិតខំ ប្រឹងប្រែង ហើយការរៀនសូត្រស្រង់យកបទពិសោធន៍ ​បន្ថែមក៏ជាចំណុចល្អប្រសើរណាស់ ផងដែរ។ លោកអ្នកក៏អាចនឹងត្រូវចាកចេញទៅឆ្ងាយ ដូច្នេះសូមត្រៀមការងារទាំងអស់ឲ្យ បានរួចរាល់។ ក្នុងនោះ សូមប្រយ័ត្នការបាត់របស់សំខាន់ខ្លះ ហេតុនេះគួរពិនិត្យជានិច្ច។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងែនេះល្អជាមធ្យម។ ថ្ងៃនេះហោរាសាស្រ្តអាជីពផ្តល់ដំបូន្មានឲ្យ​លោកអ្នក កុំឲ្យចុះចាញ់។ បញ្ហាដែលលោកអ្នកនឹងជួបប្រទះទាំងនេះមិនអាចធ្វើឲ្យអ្នកមានការលំបាក​ឬជះឥទ្ធិពលទៅដល់លទ្ធផលការងារនោះទេ។ សូមធ្វើការឆ្លើយតបដោយសន្តិវិធី និងប្រើ ប្រាស់ចំណេះជំនាញ និងបទពិសោធន៍ជាគោល។ ក្នុងរយៈពេលនេះក៏មាន អំណោយផល ដល់ការងារជាក្រុមផងដែរ ដូច្នេះលោកអ្នកមិនចាំបាច់ត្រូវប្រថុយប្រថានលើ ហេតុការណ៍ ណាមួយឡើយ។ លើសពីនេះ យកល្អគួរប្រើប្រាស់ហេតុផល និងពត៌មានសម្រាប់រាល់ សកម្មភាពការងារ។ ចំណែកមនុស្សឆ្នាំម្សាញ់ គួរកំណត់ទំនាក់ទំនង។  

ចំណាំៈឆ្នាំទាំង៤ ជូត ម្សាញ់ មមែ ច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការធ្វើដំណើរបំពេញការងារ ការចុះហត្ថលេខា និងការបោះទុន។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner