រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាបន្ត លើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារដឹកនាំការរៀបចំបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ដើម្បីពិនិត្យ និងពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី។
គួរបញ្ជាក់ថាកិច្ចប្រជុំនេះបានធ្វើឡើងនាទីស្ដីការក្រសួងយុត្តិធម៌នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ធជាច្រើនរូបនៃក្រុមការងារដឹកនាំការរៀបចំលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងលក្ខន្តិកៈនៃសារការី ក្រឡាបញ្ជី និងអាជ្ញាសាលា ។
ក្រៅពីនេះក៏មានការចូលរួមពីសំណាក់មន្រ្តីដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារបច្ចេកទេសទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈក្រឡាបញ្ជីផងដែរ ៕ ដោយ៖ម៉ាដេប៉ូ