រយៈពេល ១២ខែនៅក្នុងឆ្នាំ២០២២ សាខាពន្ធដាខេត្តកំពង់ឆ្នាំង ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទសម្រេចបានចំនួន ២ម៉ឺន ៥ពាន់ ៥៩០លានរៀលស្មើនិង ១៥៣% នៃផែនការ ១ម៉ឺន ៦ពាន់ ៦៧៦លាន ៤០ម៉ឺនលានរៀល
ខេត្តកំពង់ឆ្នាំង ៖ ក្នុងកិច្ចប្រជុំស្ដីពីការចុះពិនិត្យវឌ្ឍនភាពនៃការប្រមូលចំណូលពន្ធរបស់សាខាពន្ធដារខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ លោក វង្ស ឌីណា ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា យៈពេល ១២ខែនៅក្នុងឆ្នាំ២០២២ សាខាពន្ធដាខេត្តកំពង់ឆ្នាំង ប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទសម្រេចបានចំនួន ២ម៉ឺន ៥ពាន់ ៥៩០លានរៀលស្មើនិង ១៥៣% នៃផែនការ ១ម៉ឺន ៦ពាន់ ៦៧៦លាន ៤០ម៉ឺនលានរៀល ។
ឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារបានធ្វើការកោតសរសើរដល់មន្ត្រីសាខាពន្ធដារខេត្តកំពង់ឆ្នាំងដែលបានធ្វើការប្រមូលពន្ធបានលើសផែនកាកំណត់ និងធ្វើការលើកទឹកចិតបន្តជំរុញបន្ថែមដល់មន្ទីរសាខាពន្ធដារខេត្តកំពង់ឆ្នាំងត្រូវធ្វើយ៉ាងណាសហការជាមួយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ពន្ធ័លើការប្រមូលពន្ធទាំងតូចទាំងធំជូនរដ្ឋឱ្យបានគ្រាដែលម្ចាស់អាជីវកម្មនិងសហគ្រាសមួយចំនួនមិនព្រមសហការនិងផ្ដល់ព័ត៌មានដល់មន្ត្រីពន្ធដារ ។
ចំពោះបញ្ហាប្រឈមផ្សេងៗនៅក្នុងការប្រមូលពន្ធដារខាងលើនេះលោកសូមឱ្យខាងមន្ទីធ្វើយ៉ាងណាជំរុញដល់មន្ត្រីជំនាញស្រាវជ្រាវរកឱ្យឃើញម្ចាស់អាជីវកម្ម សហគ្រាស និងអចលនទ្រព្យមួយចំនួនដែលមិនព្រមធ្វើការបង់ពន្ធជូនរដ្ឋ ។
ឯកឧត្តម អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារបានធ្វើការផ្ដាំផ្ញើដល់លោកប្រធាននិងមន្ត្រីពន្ធដារខេត្តទាំងអស់ត្រូវបង្កើនស្មារតីសាមគ្គីភាពផ្ទៃក្នុងឳ្យបានល្អនៅក្នុងអង្គភាពដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រមូលពន្ធឲ្យបានល្អ 100% ៕សុខ គឹមសៀន