សមាជិកគណបក្សភ្លើងទៀន៤រូប នៅខេត្តតាកែវចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា

តាកែវ៖ មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀននិងសមាជិក នៅខេត្តតាកែវចំនួន៤រូប បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

ការចូលរួមជីវិភាពនយោបាយនេះគឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត (លោកគ្រូមា) ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេស សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ជាមួយគ្នា(លោកគ្រូមា ) បានលើកឡើងថា ការចូលរួមរបស់ គណបក្សភ្លើងទៀនទាំង៤រូបនេះ គឺមកពីនយោ បាយមេដឹកនាំភ្លើងទៀន ដើរតាមគន្លងអតីតមេបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្ស៊ី ជាជនក្បត់ជាតិ៣ជំនាន់។


ឯកឧត្ដម បណ្ឌិត លី សាម៉េត បញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងបុិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានតែគណបក្សប្រជាជនទេ គឺមានគោល នយោបាយច្បាស់លាស់ និងបម្រើ ប្រជាពលរដ្ឋបិតប្រាកដ។
ការចុះចូលរបស់មន្រ្តីគណបក្សភ្លើងទៀននេះដែរគឺ គណបក្សប្រជាជនកម្ពុជា ពេលនេះធ្វើឡើងដោយ គ្មានការគំរាមកំហែង បង្ខិតបង្ខំនោះទេ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner