រដ្ឋបាលខេត្តបាត់ដំបង៖ ធ្វើការកែលម្អនូវសោភ័ណភាព និងរៀបចំសណ្ដាប់ធ្នាប់ចំណតរថយន្ត នៅក្បែររង្វង់មូលរូបសំណាក “លោកតាដំបងក្រញូង”

ខេត្តបាត់ដំបង៖ ពិធីក្រុងពាលីនៅពីមុខបរិវេណរង្វង់មូលរូបសំណាក “លោកតាដំបងក្រញូង” ត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង និងបានដឹកនាំមន្រ្តីរាជការជុំវិញខេត្ត ។

តាមរយៈកិច្ចប្រជុំរបស់រដ្ឋបាលខេត្តបាត់ដំបង ជាច្រើនលើកកន្លងមក ត្រូវបានរំលេចឲ្យដឹងពីគម្រោងមួយនេះ ក្នុងគោលបំណងផ្តោតនូវការរៀបចំទាំងសោភ័ណភាព ទាំងរបៀបរៀបរយ និងសណ្ដាប់ធ្នាប់ នៅចំណុចរង្វង់មូលលោកតាដំបងគ្រញូង ដោយក្នុងនោះថែមទាំងបានរៀបចំ និងផ្ដល់ទីតាំងសម្រាប់ភ្ញៀវទេសចរ”ថតរូប”ការ រៀបចំទីតាំងចំណត ការរៀបចំទីតាំងលក់គ្រឿងសក្ការៈបូជា ឱ្យមានរបៀបរៀបរយ ដើម្បីជួយសំរួលនិងបង្កើននូវការទាក់ទាញដល់ភ្ញៀវទេសចរ បានកាន់តែច្រើនបន្ថែមទៀត។

គួររំលឹកថា៖ខេត្តបាត់ដំបងបានទទួលពានរង្វាន់ជ័យលាភីសំខាន់ៗ ជាបន្តបន្ទាប់ រួមមាន៖ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន, ពានរង្វាន់ផ្ការំដួល៣ដង ជាពិសេសថ្មីៗនេះខេត្តទទួលបាន”ជ័យលាភីលេខ១”ជាទីក្រុង ដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

ហើយឆ្នាំ២០២៣នេះគឺជាឆ្នាំដែលរដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំនិងយកចិត្តទុកដាក់របស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងការកសាងការកែលម្អ នូវ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តប្រទាក់ក្រឡាដើម្បីអភិវឌ្ឍន៍នៅក្នុងទីប្រជុំជនក្រុង និងតាមបណ្តាស្រុកនានា សំដៅដល់ការលើកកម្ពស់នូវសោភ័ណភាព អនាម័យបរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៅទីក្រុងបាត់ដំបង ឱ្យបានកាន់តែប្រសើរឡើងថែមទៀត ៕ អ៊ុក សំអាន

ads banner