អង្គការសុខភាពពិភពលោក WHO នឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីសម្រេចថាតើ Covid-19 នៅតែជាគ្រាអាសន្នផ្នែកសុខភាពពិភពលោកដែរឬយ៉ាងណា

ព្រុចសែល៖ អង្គការសុខភាពពិភពលោក (WHO) នឹងកោះប្រជុំគណៈកម្មាធិការអ្នកជំនាញ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីពិភាក្សាថាតើជំងឺ COVID-19 នៅតែជាគ្រាអាសន្នផ្នែកសុខភាពពិភពលោកដែរឬយ៉ាងណា។

កិច្ចប្រជុំនេះគ្រោងធ្វើឡើងបីថ្ងៃមុនខួបលើកទី៣ នៃអង្គការសុខភាពពិភពលោក (WHO) ដែលប្រកាសចាត់ទុកជំងឺកូវីដ១៩ជាភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ។

អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គេប្រេយ៉េសឹស បាននិយាយអំពីកិច្ចប្រជុំនាពេលខាងមុខ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ខណៈពេលដែលគាំត់មិនទាន់ទទួលបានការណែនាំរបស់គណៈកម្មាធិការគ្រាអាសន្នជាមុនទេ លោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនៅតាមបណ្តាប្រទេសជាច្រើន និងការកើនឡើងនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩។

សូមរម្លឹកផងដែរថា ក្នុងអំឡុងសម័យប្រជុំមុនរបស់អង្គការសុខភាពពិភពលោក (WHO) កាលពីខែតុលាកន្លងមកនេះ សមាជិកគណៈកម្មាធិការបាននិយាយថា វាហាក់ដូចជាលឿនពេក ក្នុងការប្រកាសបញ្ចប់ភាពអាសន្ននៃជំងឺកូវីដ១៩ ដោយពួកគេបានលើកឡើងពីកត្តាជាច្រើន ដូចជាភាពមិនប្រាកដប្រជាអំពីហានិភ័យ នៃការវីរុសបំប្លែងខ្លួនថ្មីៗដែលកំពុងលេចឡើង៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner