ដំណឹងជ្រើសរើសបុគ្គលិកនៅកាណាដា បានធ្លាក់ចុះក្នុងខែវិច្ឆិកា ឆ្នាំ ២០២២
អូតាវ៉ា៖ ស្ថិតិរបស់ប្រទេសកាណាដា ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញថា ចំនួនការងារទំនេរនៅគ្រប់វិស័យទាំងអស់ក្នុងប្រទេសកាណាដា បានថយចុះពី ៨៥០,៣០០នាក់ ទៅ ២០,៧០០នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ធ្លាក់ចុះពីកម្រិតខ្ពស់បំផុតជាង ១លាននាក់ ដែលត្រូវបានកត់ត្រាកាលពីខែឧសភា ឆ្នាំ២០២២។
ទីភ្នាក់ងារស្ថិតិជាតិកាណាដា បានបញ្ជាក់ថា ដំណឹងជ្រើសរើសបុគ្គលិកបានថយចុះនៅក្នុងសេវាកម្មវិជ្ជាជីវៈ វិទ្យាសាស្រ្ត និងបច្ចេកទេស ក៏ដូចជាផ្នែកថែទាំសុខភាព និងជំនួយសង្គមនៅក្នុងខែវិច្ឆិកាឆ្នាំមុន។
ទីភ្នាក់ងារនេះបន្តថា ដំណឹងជ្រើសរើសបុគ្គលិកមានការកើនឡើងនៅក្នុងវិស័យសំណង់ ហើយត្រូវបានផ្លាស់ប្តូរតិចតួចនៅក្នុងសេវាកម្មម្ហូបអាហារ ពាណិជ្ជកម្មលក់រាយ និងផលិតកម្ម។
ទីភ្នាក់ងារនេះបន្ថែមថា អត្រាទំនេរការងារដែលត្រូវនឹងចំនួនមុខតំណែងទំនេរ ជាសមាមាត្រនៃតម្រូវការការងារសរុប គឺ ៤.៨ភាគរយនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដែលជាអត្រាទាបបំផុតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១។
ស្ថិតិរបស់ប្រទេសកាណាដា បានឱ្យដឹងទៀតថា មុនពេលផ្ទុះជំងឺរាតត្បាត COVID-19 អនុបាតភាពគ្មានការងារបានឡើងនៅជុំវិញតួលេខ ២.២ ចាប់ពីខែមករា ឆ្នាំ ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ ២០២០៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

