សម្ដេចតេជោ ហ៊ុន សែន ប្រាប់គ្រិស្តបរិស័ទ ឱ្យចាំសង្កេតមើលឯកឧត្តម ហ៊ុន ម៉ាណែត សាកសមនឹងក្លាយជានាយករដ្ឋមន្រ្តី នាថ្ងៃអនាគតដែរឬទេ

ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ មរតកដំណឹងល្អ ១០០ឆ្នាំ នៃសាសនាគ្រិស្តនៅកម្ពុជា នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រាប់ទៅកាន់គ្រិស្តបរិស័ទ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា ឱ្យជួយកត់សម្គាល់មើលថា កូនប្រុសច្បងរបស់សម្ដេច គឺឯកឧត្តម ហ៊ុន ម៉ាណែត សាកសមនឹងក្លាយជានាយករដ្ឋមន្រ្តី នាថ្ងៃអនាគតដែរឬទេ ។

សូមជម្រាបថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្រទាំងស្រុង ឱ្យធ្វើជាបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា ខ្ញុំបានលឺថា នៅពេលបិទកម្មវិធី បានអញ្ជើញកូនប្រុសរបស់ខ្ញុំមកធ្វើជាតំណាង ។ សុំកត់សម្គាល់មើលថា តើម្នាក់ដែលនឹងត្រូវចូលរួមបិទនោះ គេសាកសមនឹងក្លាយទៅជា អនាគតនាយករដ្ឋមន្រ្តី នៅកម្ពុជា ឬទេ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner