ឃាត់ខ្លួនជនពាក់ព័ន្ធ ៥១នាក់ ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី២៦ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៥១នាក់ ( ស្រី ១នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៧ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ២៦ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៥១ នាក់ រួម មាន ៖ ជួញដូរ ១០ ករណី ឃាត់ ២៧ នាក់ ដឹក ជញ្ជូន រក្សា ទុក ២ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ៥ ករណី ឃាត់ ២១ នាក់ ( ស្រី ១ នាក់ ) , រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅដប់មួយរាជធានី-ខេត្ត រួមមាន៖ រាជធានី ភ្នំពេញ , បាត់ដំបង, កំពង់ចាម , កំពង់ឆ្នាំង, កំពង់ស្ពឺ, កំពត, កណ្តាល, ក្រចេះ, រតនគិរី, សៀមរាប, ស្វាយ រៀង, ក្នុងនោះ មាន ១២អង្គភាព បាន ចូលរួម បង្ក្រាបនគរបាល ១០អង្គភាព និងកងរាជអាវុធហត្ថ ២អង្គភាព៕

ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner