ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៨ អាណត្តិទី៣

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំប្រចាំខែ ស្ថិតក្រោមអធិបតីភាពរបស់ ឯកឧត្តម តុប សំ លោកជំទាវកិតិ្តសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ដោយមានការចូលរួមពី ប្រធាន-អនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នៅអង្គភាពប្រឆាំង អំពើពុករលួយ (អ.ប.ព.) បានដំណើរការកិច្ចប្រជុំ ប្រចាំខែ ដើម្បីពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៨ អាណត្តិទី៣ និងស្តាប់របាយការណ៍របស់ អង្គភាពប្រឆាំង អំពើពុករលួយ ។

របាយការណ៍របស់ អង្គភាពប្រឆាំង អំពើពុករលួយ រួមមាន ៖ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល ។
ក/ មន្ត្រី ៤០០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះ៖ មន្ត្រីទើបតែងតាំងថ្មីដែលមានកាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៣១នាក់ ។ មន្ត្រី ៨១នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូល ហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ ។

ខ/ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៣ ៖ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ បុគ្គលដែលជាប់កាតព្វកិច្ច បានប្រកាសទ្រព្យ សម្បត្តិ និងបំណុលជូន អ.ប.ព. ចំនួន ២២.៣៣៧រូប ស្មើនឹង ៩៨.៥៧% នៃចំនួនត្រូវប្រកាសសរុប ២២.៦៦០រូប ។

ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជូនឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់លោកជូនមក អង្គភាពប្រឆាំង អំពើពុករលួយ (អ.ប.ព.) ដែលជាប្រកាសទ្រព្យ សម្បត្តិ និងបំណុលលើកទី៧ នៃការប្រកាស ២ឆ្នាំម្តងៗបន្ទាប់ពីការប្រកាសលើកដំបូង នាឆ្នាំ២០១១។

របាយការណ៍បង្ហាញដែរថា ក្រសួង-ស្ថាប័ន ចំនួន ១៧ និងរាជធានី-ខេត្ត ចំនួន ២២ បានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០% រីឯក្រសួង-ស្ថាប័នចំនួន ២៤ និងខេត្តចំនួន ០៣ ផ្សេងទៀត ក៏បានប្រកាសស្ទើរ តែរួចរាល់ ពីចន្លោះ ៨៩-៩៩% ផងដែរ។ – ការងារពាក្យប្ដឹង អង្គភាពប្រឆាំង អំពើពុករលួយ បានដំណើរការពិនិត្យវិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ ចំនួន ៣៣ ពាក្យប្ដឹង ។

  • អំពីការបង្ការ ទប់ស្កាត់ទុកជាមុនសម្រាប់ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ។ អង្គភាពប្រឆាំង អំពើពុករលួយ បានចូលរួមសង្កេតការណ៍ការប្រឡងជ្រើសរើសមន្ត្រីក្រមការលើកទី១០ និងការ ប្រឡងជ្រើសរើសបេក្ខជនចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេស (DES)។ ក្រៅពីនេះ អង្គភាពប្រឆាំង អំពើពុករលួយ បានចូលរួមសង្កេតការណ៍លទ្ធកម្មដេញថ្លៃចំនួន ០៩ គម្រោង របស់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត នៃអង្គ ភាពលទ្ធកម្ម ចំនួន ០៤ អង្គភាព ៕ ដោយ / គ្រី សម្បត្តិ
គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner