សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២៧ មករា ២០២៣

១. កម្ពុជាដាក់គោលដៅបង្កើនទំហំនាំចេញក្នុងវិស័យយានយន្តឱ្យបានប្រមាណ ៥០០លានដុល្លារ នៅឆ្នាំ២០២៧ និងបង្កើតការងារថ្មីក្នុងវិស័យនេះឱ្យបាន ១ម៉ឺនកន្លែងបន្ថែមទៀត – FN

២. រដ្ឋមន្រ្តីក្រសួងកសិកម្ម ព្រមានប្រើវិធានការផ្លូវច្បាប់ចំពោះអ្នកអូសអ៊ួនឆក់ ដែលធ្វើឱ្យប៉ះពាល់ផ្សោតនៅកែប – ស៊ីស៊ីថាមស៍

៣. កោះ ចំនួន ១៧ ក្នុងចំណោម កោះសរុបចំនួន ៣៥ ក្នុង ខេត្ត កោះកុង បានទទួល គម្រោង វិនិយោគ ហើយកោះ ១ទៀត កំពុង ត្រូវ បាន សិក្សា ដើម្បី វិនិយោគ ឱ្យ ទៅជា តំបន់ ទេសចរ ណ៍ និង មានគម្រោងអភិវឌ្ឍព្រលាន យន្តហោះ – ភ្នំពេញបុស្តិ៍

៤. គុណភាពខ្យល់ក្នុងក្រុងបាងកក បានស្ថិតក្នុងកម្រិតគ្រោះថ្នាក់ ខណៈរដ្ឋបាលក្រុងបាងកកជំរុញឱ្យប្រជាជនស្នាក់នៅផ្ទះ និងកាត់បន្ថយការងារនៅក្រៅផ្ទះ – The Guardian

៥. ជប៉ុនបញ្ចូលបុគ្គល ៣៦រូប និងស្ថាប័នចំនួន៥២ ដែលមានជាប់ពាក់ព័ន្ធនឹងរុស្ស៉ី ទៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់ខ្លួន ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូប្រឆាំងនឹងអ៊ុយក្រែន – Kyodo

#ams1minute

ads banner