ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ៨កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ អាជីពរបស់អ្នកស្ថិតនៅក្នុងស្ថានភាពដ៏រស់រវើក។ អ្នកអាចបំពេញការងារដោយងាយស្រួល ហើយជោគជ័យ។ ការបណ្តាក់ទុនធំអាចធ្វើទៅ បាន ហើយការចាកចេញពីស្ថានភាពចាស់ ក៏ជាពេលវេលាសមប្រកបផងដែរ ដូច្នេះអ្នកមិន គួរបណ្តោយខ្លួនធ្វើការក្នុងបរិយាកាសដែលអ្នកមិនពេញចិត្តនោះទេ។ អ្នកក៏មិនគួរស្ថិតនៅ ក្រោមការសម្រេចចិត្តរបស់គេដែរ សូមជឿជាក់លើខ្លួនឯងឲ្យបានច្រើនជាងការស្តាប់មតិ យោបល់ទាំងឡាយដែលគ្មានមូលដ្ឋានច្បាស់លាស់។ ក្រៅពីនេះ ការចាកចេញសម្រាប់ រាល់ដំណើរចាកចេញសម្រាប់ភារកិច្ចការងារគឺនឹងទទួលបានភាពរលូនល្អប្រសើរ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់ អ្នកមានភាពកាក់កប និងរលូនណាស់។ ប្រសិនបើលោកអ្នកទទួលបានការផ្តល់ជូនសូម ព្យាយាមពិនិត្យវាយតម្លៃទៅលើការផ្តល់ជូននោះ ពីព្រោះលាភសំណាងជាច្រើនដែលទាក់ ទងនឹងផ្នែកហិរញ្ញវត្ថុកំពុងកើនឡើងខ្ពស់។ ប៉ុន្តែរាល់ការងារតូចធំក្តី សូមយកចិត្តទុកដាក់ជា ពិសេស និងព្យាយាមបំពេញការងារនោះដោយខ្លួនឯង។ ចំណែកការធ្វើទំនាក់ទំនងនានា ជាមួយមនុស្ស ក្នុងក្រុម និងដៃគូពាណិជ្ជកម្មគួរតែធ្វើឲ្យមានតុល្យភាព។ ក្រៅពីនេះ មនុស្ស ដែលអ្នកត្រូវរក្សាគំលាតគឺមនុស្សាឆ្នាំជូត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះជម្លោះ ឬការអាក់អន់ចិត្តខ្លះ អាចកើតឡើងទៅបាន ដូច្នេះសូមរស់នៅដោយភាពប្រុងប្រយ័ត្ន និងអនុគ្រោះឲ្យបានច្រើន បំផុត។ វាគ្មានហេតុផលណាមួយដែលត្រូវការភាពចាញ់ឈ្នះនោះទេ។ ដោយឡែក ការងារ របស់អ្នកនឹងទទួលបានភាពជោគជ័យរាល់ករណីទាំងអស់ ប្រសិនបើអ្នកស្វែងរកឳកាសក្នុង ការដោះចេះ ឬចាយវាយលុយកាក់ដោយភាពត្រឹមត្រូវ។ កុំបន្តធ្វើការសន្យាទទេ ព្យាយាម វិនិយោគលុយដោយភាពឆ្លាតវៃ ហើយចាប់អារម្មណ៍ជាពិសេសទៅលើពត៌មាន។ ក្រៅពី នេះសកម្មភាពការងាររបស់អ្នកក៏ស្ថិតនៅក្រោមក្រសែភ្នែកថ្នាក់លើផងដែរ។

 ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានភាពចម្រើនលូតលាស់ យ៉ាងខ្លាំងក្នុងពេលនេះ ដូច្នេះវាគ្មានអ្វីត្រូវព្រួយបារម្ភនោះទេ ចូរធ្វើការងារតាមគម្រោងផែន ការ ឬទទួលយកការផ្តល់ការផ្តល់ឳកាសទាំងឡាយដែលសក្តិសមនឹងសមត្ថភាព ព្រមទាំង ចំណូលចិត្តរបស់អ្នក។ សូមទុកចិត្តលើចំណេះដឹង និងជំនាញរបស់អ្នក។ ត្រូវដឹកនាំការងារ ដោយពឹងលើបទពិសោធន៍ មិនមែនតាមពាក្យសំដីដែលនៅជុំវិញខ្លួនអ្នកនោះទេ។ កុំ ព្យាយាមធ្វើតាមចិត្តរបស់អ្នកដទៃ បំពេញការងារក្រោមបន្ទុកអោយជ្រះស្រឡះ។​ ព្យាយាម ចាកចេញពីអារម្មណ៍តានតឹងដែលអាចនឹងជះឥទ្ធិពលមកលើអ្នកក្នុងថ្ងៃនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកនឹងទទួលបានឳកាស យ៉ាងច្រើនដើម្បីបង្កើនកំរិតហិរញ្ញវត្ថុមិបានយ៉ាងខ្ពស់។ លើសពីនេះ ក្នុងពេលនេះដែរអ្នក អាចនឹងទទួលបានការផ្តល់ជូនកិច្ចការងារសំខាន់ ដែលមានស្ថេរភាព ហើយក៏អាចនឹង ទទួលបានប្រាក់កាសច្រើនផងដែរ។ ក្នុងរយៈ ពេលនេះលោកអ្នកក៏អាចចាប់ផ្តើមការងារ បណ្តាក់ទុន ឬបង្កើតមុខរបរថ្មីបានដូច្នេះគ្មានអ្វីដែលត្រូវតានតឹងនោះទេ។ ចំពោះទំនាក់ ទំនងថ្ងៃនេះអាចធ្វើទៅបានដោយរលូន ភាពស្មោះត្រង់កំពុងស្ថិតនៅជាមួយអ្នក ដូច្នេះសូម សម្រេចធ្វើកិច្ចការទៅតាមបំណង។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលជាពិសេសដល់ លោកអ្នកដែលធ្វើការងារផ្នែកការិយាល័យ។ ការតម្លើងប្រាក់ឧបត្ថម្ភ ការតម្លើងប្រាក់ បៀវត្សរ៍ និងលទ្ធភាពក្នុងការដោះស្រាយមានកំរិតខ្ពស់ និងវិជ្ជមាន។ អ្នកក៏អាចមានលទ្ធ ដឹកនាំក្រុម និងធ្វើអោយមនុស្សក្រោមបង្គាប់ស្រលាញ់រាប់អានខ្លាំង។ ពាក្យសំដីរបស់អ្នក មានឥទ្ធិពលទៅលើមនុស្សដែលនៅក្បែរខ្លួន។ ចំពោះការសន្យាដែលមិនពិត គ្មានមូលដ្ឋាន មិនគួរធ្វើនោះទេ។ ប្រយ័ត្នបំផុតរឿងពេលវេលា និងការប្រើប្រាស់លទ្ធភាពលើពីសក្កានុពល ដែលមាន។ ក្រៅពីនេះ លោកអ្នកជាគូស្នេហ៍នឹងទទួលបានដំណឹងល្អផងដែរ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារថ្ងៃនេះមានភាពរអាក់រអួលខ្លះនៅរវាងពេលព្រឹក ដូច្នេះសូមពិនិត្យពិច័យមុនការសម្រេចចិត្ត។ អ្នកក៏គួររៀបចំការងារសំខាន់ធ្វើឲ្យបានរួសរាន់ ពីព្រោះវានឹងធ្វើឲ្យអ្នកមានពេលវេលាកែលម្អភាពអវិជ្ជមានខ្លះក្នុងការងារ។ ការធ្វើទំនាក់ ទំនងគួរតែស្ថិតក្នុងកំរិតណាមួយដែលអាចគ្រប់គ្រងបាន។ សម្រាប់ការងារដែលមិនទាក់ទង នឹងការទទួលខុសត្រូវរបស់ខ្លួន មិនមែនជាជម្រើសដ៏ត្រឹមត្រូវនោះទេ ពីព្រោះផលដែលកើត ចេញពីការងារនោះមិនមានភាពស្ថិតស្ថេរ និងត្រឹមត្រូវនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់លោកអ្នកមានភាព រីកច្រើនគួរអោយកត់សម្គាល់ លោកអ្នកអាចធ្វើអ្វីៗបានដោយងាយស្រួល និងមានការគាំទ្រ ដូច្នេះសូមកុំចំណាយពេលវេលាដោយឥតប្រយោជន៍។ ទំនាក់ទំនងក្នុងកន្លែងការងារក៏អាច មានភាពផុយស្រួយ ដូចនេះសូមមានហេតុផលចំពោះគោលគំនិត និងយោបល់របស់អ្នក។ ក្រៅពីនេះ វាប្រសើរណាស់ប្រសិនបើអ្នកយក បញ្ហាយុទ្ធសាស្រ្តការងារមកគិត និងកែលម្អជាថ្មី ចំណែកការផ្លាស់ប្តូរការងារនៅក្នុងពេលនេះគ្មានអ្វីជំទាស់ទេ ប៉ុន្តែការរក្សា។ ដោយឡែក ប្រហែលជាអ្នកគួរយកចិត្តទុកដាក់អោយបានច្រើនមានពត៌មានក្លែងក្លាយ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកល្អជាមធ្យម។ ហោរាសាស្ត្រណែនាំឲ្យលោកអ្នកយកចិត្តទុកដាក់បន្ថែម អំពីពត៌មានទាក់ទងនឹងបញ្ហាផ្លូវការ ពីព្រោះលោកអ្នកមានគ្រោះក្នុងការបាត់បង់ពត៌មាន លម្អិតសំខាន់ៗមួយចំនួន ដែលអាចបង្ករជាបញ្ហានៅកន្លែងធ្វើការ។ ក្នុងនោះដែរ សូមផ្តោត ការយកចិត្តទុកដាក់ទៅលើលទ្ធផល លោកអ្នកត្រូវតែចំណាយពេលតាមដានជានិច្ច ទើប អ្នកមានលទ្ធភាពកែលម្អភាពប្រែប្រួលដែលមិនប្រក្រតីទៅរកភាពជោគជ័យវិញបាន។ ក្នុង នោះទំនាក់ទំនងតូចធំនានាហាក់មិនសូវជាមានប្រយោជន៍ប៉ុន្មានាទេ ដូច្នេះចំណាយពេល បំពេញការងារជាជាងការចែចង់ និងជំនឿដែលមិនអាចកើតឡើង។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកល្អមធ្យម។ សូមមានការប្រុងប្រយ័ត្នរាល់ពេលធ្វើប្រតិបត្តិការណ៍ការងារ ពិសេសក្នុងពេលសម្រេចចិត្ត ឬការចុះហត្ថលេខា។ ឳកាសដែលអ្នកមានភាពខ្វះចន្លោះផ្នែក ឯកសារមានច្រើន។ កុំចាប់ផ្តើមអាជីវកម្មសំខាន់នៅក្នុងថ្ងៃនេះ ពីព្រោះការខិតខំនប្រឹងប្រែង របស់អ្នកនឹងស្ទើរតែឥតប្រយោជន៍សោះ។ ជាការពិត លោកអ្នកនឹងមិនជួបបញ្ហាធ្ងន់ធ្ងរនោះ ទេ ប៉ុន្តែវាល្មមនឹងរំខានដល់លទ្ធផលដែលអ្នករំពឹងទុក។ ផ្ទុយទៅវិញ លោកអ្នកមានពេល វេលាគ្រប់គ្រាន់ដើម្បីបំពេញ ឬបញ្ចប់ការងារទាន់ពេលវេលា និងកុំជឿគេពេក។ កំហុសក្នុង ទំនាក់ទំនងផ្ទាល់ខ្លួនអាចកើតឡើង ហេតុនេះសូមជ្រើសរើសការពិភាក្សា។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះលោកអ្នកមានលទ្ធភាពដោះស្រាយបញ្ហាចាស់ថ្មីដោយ មានប្រសិទ្ធភាព។ ចំណែការការងារក៏ទទួលបានការកោតក្រែងពីមនុស្សនៅក្នុងក្រុម រួម ទាំងថ្នាក់លើផងដែរ។ ចំណែកអាជីវកម្ម និងការងារមិនច្បាស់មិនមែនជាអ្វីដែលអ្នកត្រូវ សាកល្បងនោះទេ ពីព្រោះបញ្ហានៅលើផ្លូវរបស់អ្នកមិនទាន់បានជ្រះស្រឡះនៅឡើយ។ ធ្វើ យ៉ាងណាកុំធ្វើអោយកំរិតហិរញ្ញវត្ថុរបស់អ្នកទទួលសម្ពាធ។ ហោរាសាស្រ្តអាជីពតម្រូវ អោយលោកអ្នកអនុវត្តទៅតាមគម្រោង បោះបង់ចោលការពិភាក្សា ចរចាក្រៅពីការងារ។ ហើយចងចាំថា បញ្ហារបស់អ្នកដទៃនឹងអាចបណ្តាលអោយអ្នកបាត់បងសក្កានុពល។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះស្រុតចុះ។ សូមព្យាយាមបញ្ចប់រាល់ភារកិច្ចការងារដែលបានចាប់ផ្តើមកន្លងមក។ ប្រហែលជាអ្នកអាចមានជម្លោះជាមួយមិត្តរួមការងារ និងថ្នាក់លើ ដូច្នេះវានឹងល្អបំផុតក្នុង ការបន្តទំនាក់ទំនងជាមួយពួកគេឲ្យបានតិចតួចបំផុត។ ស្វែងរកឳកាសដើម្បី បំពេញលក្ខ ខណ្ឌការងារ និងការវិនិយោគរបស់អ្នក ដោយសន្សំសំចៃពេលវេលា ឬមិនចូល រួមក្នុងសកម្ម ភាពដែលឥតប្រយោជន៍ដល់លទ្ធផលសម្រេចចុងក្រោយ។ ក្នុងនោះដែរ សូមមានភាព ទទួលខុសត្រូវ កុំបង្កើតបញ្ហា ដោយមតិរិះគន់ និងការផ្តល់នូវគំនិតដោយមិនចាំបាច់។

ចំណាំៈ

ឆ្នាំទាំង៦ ខាល ម្សាញ់ មមែ វក រកា កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលដែលអ្នកអាចចាប់ផ្តើមធ្វើការសំខាន់ និងការចុះហត្ថលេខា។ ក្នុងនោះ ការដោះស្រាយបញ្ហានឹងទទួលបានប្រសិទ្ធភាពវិជ្ជមាន។  

ឆ្នាំទាំង៥ ឆ្លូវ ថោះ រោង មមី ច រាសីល្អមធ្យម។

ឆ្នាំជូតរាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner