ក្រសួងសុខាភិបាល ជំរុញអាជ្ញាធរពង្រឹងការងារថែទំាសុខភាព បឋមនៅសហគមន៍ឱ្យមានប្រសិទ្ធភាព

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ប្រចាំ កម្ពុជា លើកទឹកចិត្តអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រឹងការ ទទួលខុសត្រូវ និងធានាឱ្យបាននូវការអនុវត្តការជំរុញ បង្កើនការងារ ថែទំាសុខភាពបឋមនាពេលអនាគតប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព ដើម្បីរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ការលើកទឹកចិត្តនេះត្រូវបានធ្វើឡើង ខណៈរដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រង ក្របខ័ណ្ឌអនុវត្ត ការជំរុញបង្កើនការងារថែទាំសុខភាពបឋម «ក.ជ.ស.ប»លោកជំទាវ ឱ វណ្ណឌីន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ស្តីពីការបង្កើន ការ ថែទាំសុខភាពនៅបឋមសហគមន៍ ដោយមានការចូលរួមពី លោកស្រី លី អាឡែន តំណាងអង្គការសុខភាពពិភពលោកប្រចាំ នៅកម្ពុជា លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត តាកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣។

ពាក់ព័ន្ធកិច្ចការនេះ លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ និងជំរុញបង្កើនការងារ ថែទាំសុខភាពបឋមនៅសហគមន៍ ដែលជាគំរូមូលដ្ឋានគ្រឹះដើម្បី ឆ្ពោះទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសាកល (UHC) ជាមួយនឹងការពង្រឹងការងារផ្តល់សេវានៅតាម មណ្ឌល សុខភាព ដោយផ្តោតលើការផ្តល់សេវាតាមបែបអភិក្រម ប្រជាជន ជាមជ្ឈមណ្ឌលកណ្តាល ដើម្បីធ្វើឱ្យបានល្អប្រសើរឡើងនូវ សុខភាព ប្រជាជនទូទៅ។

លោកជំទាវបន្តថា៖«ការរៀបចំបង្កើតឱ្យមានសហគមន៍គំរូ ដែល មានប្រជាជនសុខភាពល្អ និងអាយុវែង នឹងជួយជំរុញឱ្យ មាន កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្ពោះទៅរក ការធ្វើទំនើបកម្មឌីជីថលក្នុងផ្នែកនេះផងដែរ»។

ទោះជាយ៉ាងណាក្តី ការពង្រឹងសម្ថភាពការងាររបស់ គណ:កម្មការ គ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាព (VHSG) និងក្រុមប្រឹក្សាពិគ្រោះយោបល់ស្រ្តីនិងកុមារ (គ.ក.ន.ក) ឱ្យមានគុណភាព និងនៅតាមតំបន់ឱ្យមានការចូល រួមពីសហគមន៍ដើម្បីកាត់បន្ថយហានិភ័យលើសុខភាព និង ហិរញ្ញវត្ថុដែលត្រូវចំណាយក្នុងការព្យាបាលជំងឺ គឺជាកត្តាចាំបាច់ មួយដែលអាជ្ញាធរថ្នាក់ក្រោមជាតិត្រូវជំរុញការអនុវត្តឱ្យមានប្រសិទ្ធិភាពដោយមានផែនការត្រឹមត្រូវ និងមានការគាំទ្រលើកទឹកចិត្ត។

ក្នុងនាមអភិបាលខេត្តតាកែវឯកឧត្តម អ៊ូច ភា បានថ្លែងអំណរគុណ ចំពោះវត្តមានប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភព លោក នៅលើទឹកដីខេត្តតាកែវ ព្រមទាំងបានប្តេជ្ញាជាមួយ ក្រសួង សុខាភិបាល ចូលរួមអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាព បឋម (PHC) នៅខេត្តតាកែវ ដើម្បីចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឱ្យកាន់តែរីកចម្រើន។

ជាមួយគ្នានោះដែរ តំណាងអង្គការសុខភាពពិភពលោក ប្រចាំ កម្ពុជា លោកស្រី លី អាឡែន បានលើកឡើងបីចំណុច ដែល អង្គការសុខភាពពិភពលោកប្រចាំកម្ពុជានឹងជួយគាំទ្រដល់រដ្ឋាភិបាលកម្ពុជា ទី១ ការគ្រប់គ្រងជំងឺកូវីដ១៩ និងត្រៀមខ្លួនឆ្លើយតបនឹង វិបត្តិ សុខភាពនានាដែលអាចកើតមានឡើងនាពេលអនាគត ទី២ បន្ថែមការវិនិយោគលើសុខភាពសាធារណៈ និងទី៣ វិនិយោគ លើការងារថែទំាសុខភាពបឋម (PHC) ឆ្លើយតបបានតាម តម្រូវ ការពិតប្រាកដរបស់សហគមន៍។

បន្ថែមពីនេះលោកស្រី បានលើកទឹកចិត្តអាជ្ញាធរខេត្ត និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពង្រឹងការទទួលខុសត្រូវក្នុងភាពជាម្ចាស់ ធានាឱ្យបាននូវការអនុវត្តការជំរុញបង្កើនការងារថែទំាសុខភាពបឋមនាពេលអនាគតប្រកប ដោយប្រសិទ្ធភាពខ្ពស់ និងនិរន្តភាព។ លោកស្រីថ្លែងថា៖« ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ជាការ កំណត់គោលដៅដែលមានសុពលភាព និងជាក់ស្តែងអាច អនុវត្តបាននាពេលអនាគត» ៕ ដោយ៖ ឡាយ សាមាន

ads banner