គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្ត ពោធិ៍សាត់ សម្រេចបានជាង៦០ភាគរយ

អត្ថបទដោយ៖
CPA

ពោធិ៍សាត់៖គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាត ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណងប្រមាណជិត ២២ លានដុល្លាររបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហ ប្រតិ បត្តិការអន្តរជាតិជប៉ុនឬចៃកា(JICA)សម្រេចបានជាង ៦០ ភាគរយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅ ខែសីហាខាង មុខ នេះ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍ សាត់កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣បានចុះត្រួត ពិនិត្យ វឌ្ឍនភាព នៃការអនុវត្តគម្រោងពង្រីកសមត្ថភាពប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាតខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានឥតសំណង ប្រមាណ ជិត២២លានដុល្លារ របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ ទីភ្នាក់ងារចៃកា។

ប្រភពរដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គម្រោងសាងសង់ នេះរួមមាន ស្ថានីយបូមទឹកឆៅ ដែលមានសមត្ថភាពបូមទឹកបាន ៧.២៦០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន៨៨%) និងរោង ចក្រប្រព្រឹត្តិកម្មទឹកស្អាត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៦.៦០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ (សម្រេចបាន ៤៧.៨%) សាង សង់អគាររដ្ឋបាល តម្លើងបំពង់បូមទឹកឆៅដែលមានប្រវែង ៨.៣ គីឡូ ម៉ែត្រ និងបំពង់ចែកចាយទឹកស្អាតដែលមាន ប្រវែង ៧៥.៤ គីឡូម៉ែត្រ (សម្រេចបាន៧៨.២%)។

សរុបរួមការសាងសង់គម្រោងទាំងមូលសម្រេចបាន ៦៤.៦ ភាគរយហើយ។

ក្រោយបញ្ចប់ការសាងសង់ សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់ រដ្ឋាករ ទឹកខេត្តពោធិ៍សាត់នឹងកើនដល់ចំនួន ១៣.៨៦០ ម៉ែត្រ ត្រីគុណក្នុងមួយថ្ងៃ។ ជាមួយនឹងសមត្ថភាពនេះ រំពឹងថានៅ ឆ្នាំ២០២៥ ប្រជាជននៅទីប្រជុំជនចំនួន ៨៦.១% (១១០.៥៣១នាក់) និងប្រជាជនក្នុងតំបន់សេវាទឹកស្អាត រដ្ឋាករ ទឹក ខេត្តពោធិ៍សាត់ចំនួន៦៧.៩ភាគរយនៃចំនួនប្រជាជនសរុប (១១០.៥៣១ នាក់) នឹងទទួលបានទឹកស្អាត ធ្វើឱ្យសេវាផ្គត់ផ្គង់ ទឹកប្រកបដោយស្ថិរភាព និងលើកកម្ពស់គុណភាពជីវិត របស់ ប្រជាពលរដ្ឋ។

សូមជម្រាបថា គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់ នៅថ្ងៃ ទី១៣ ខែធ្នូឆ្នាំ២០២១ ស្ថិតក្នុងភូមិផ្សារលើ សង្កាត់ លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ(MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលគ្រោងបញ្ចប់ ការ សាងសង់ត្រឹមខែសីហាខាងមុខ។
ពាក់ព័ន្ធនឹងទឹកស្អាតនេះដែរកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះកន្លងទៅថ្មីៗនេះ គណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុង លើ សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងទឹកស្អាត» ។

ក្នុង សេចក្តីព្រាង នេះបានបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកស្អាត គឺជា អាទិភាពមួយនៃវិស័យអាទិភាពទាំងបួន នៅក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ រួមមាន មនុស្ស ផ្លូវ ភ្លើង និងទឹក។ ក្នុងបរិបទនៃការរីកចម្រើនសង្គម ការ ផ្គត់ផ្គង់ទឹកស្អាតទាមទារការពង្រឹងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាដល់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត ដែលត្រូវ អនុលោម ទៅតាមលក្ខខណ្ឌគោលបួនយ៉ាង គឺទឹកស្អាតត្រូវមាន គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដើម្បីបំពេញ តម្រូវការប្រើប្រាស់ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការលើក កម្ពស់សុខុមាលភាពសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការ ខាងផ្នែកផលិតកម្ម អាជីវកម្ម សេវាកម្មលើគ្រប់វិស័យក្នុងសង្គម ជាតិទាំងមូល៕
ដោយ៖ឡាយ សាមាន

ads banner