ជនដៃដល់ ដែលវាយសម្លាប់ប្រពន្ធ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហេីយ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនបុរសម្នាក់មានជីងឺប្រសៃប្រសាទក្រោយពីវាយសម្លាប់ប្រពន្ធខ្លួនហេីយព្យាយាមគេចខ្លួន កាលពីវេលាម៉ោង ៤និង១៥នាទីរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២៣ នៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះលី សុភា អាយុ៥៤ឆ្នាំ ចំណែកជនដៃដល់ជាប្តីឈ្មោះ សៀង សេត អាយុ៥៩ឆ្នាំ មានជំងឺប្រចាំកាយ (សរសៃប្រសាទ) ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប្រហែល១និង៣០នាទី ររសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ គេបានឃេីញបុរសជាប្តីបានកាន់ដែកបំពង់ទីបមួយកំណាត់រត់ចេញពីក្នុងផ្ទះ តែមិនមានអ្នកចាប់អារម្មណ៍នោះទេ។ រហូតមកដល់វេលាម៉ោង៤និង១៥នាទីខណៈកូនមកពីលក់ដូរនៅផ្សារវិញក៏ឡេីងទៅលេីឡៅតឿស្រាប់តែឃេីញម្តាយដេកដួលបាត់ស្មារតីក្នុងថ្លុកឈាមបាត់ទៅហេីយ ទេីបរាយការណ៍ទៅសមត្ថកិច្ចនិងហៅរថយន្តសង្គ្រោះមកជួយសង្គ្រោះ ។ បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យជាក់ស្តែងគឺជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។

តាមប្រភពព័ត៌មានពីកូនៗបានឱ្យដឹងថា ឳពុករបស់គាត់មានជំងឺប្រចាំកាយ(សរសៃប្រសាទ)ជាយូរឆ្នាំមកហេីយ តែរយៈពេល៣ថ្ងៃមកនេះគាត់បានដាច់ថ្នាំមិនទាន់បានទៅបើកនៅមន្ទីរពេទ្យផងស្រាប់តែជំងឺរេីឡេីងវាយសម្លាប់ប្រពន្ធខ្លួនឯងតែម្តង ខណៈដែលកូនៗចាកចេញពីផ្ទះខ្លះទៅធ្វេីការខ្លះទៀតទៅលក់ដូរ។

បច្ចុប្បន្ន ជនដៃដល់ ត្រូវបានសមត្ថកិច្ចតាមឃាត់ខ្លួនបានហេីយនៅល្ងាចថ្ងៃខែដដែលនិងនាំខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់ ៕ ដោយ៖ ភារ៉ា នឹងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner