សហគមន៍អេកូទេសចរណ៍ជីផាត ទាក់ទាញភ្ញៀវក្នុងស្រុក និងក្រៅស្រុករាប់ពាន់នាក់ឱ្យចូលទស្សនា ក្នុងមួយឆ្នាំៗ

អត្ថបទដោយ៖
CPA

កោះកុង៖ ជីផាត គឺជាឈ្មោះរបស់តំបន់ទេសចរណ៍លក្ខណៈសហគមន៍មួយ ដែលស្ថិតនៅក្នុងខេត្តកោះ កុង។ តំបន់នេះបានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរទាំងក្រៅស្រុក និងក្នុងស្រុក តាំងតែពីឆ្នាំ ២០០៨ ហើយមូលហេតុនោះ ក៏ដោយសារតែតំបន់នេះ មានសក្កានុពលទេសចរណ៍ច្រើនប្រភេទ។

ជិះកង់ឡើងភ្នំ ដើរថ្មើរជើង ចូលព្រៃបោះតង់ ជិះទូកកាយ៉ាកកម្សាន្ដតាមមាត់ព្រែក ចូលល្អាងភ្នំ ងូតទឹកជ្រោះ សុទ្ធតែជាស កម្មភាពកម្សាន្ដដែលមាននៅក្នុងតំបន់នេះ ។ម៉្លោះហើយ វាសមហេតុ សមផល ដែលវាបានក្លាយជាកន្លែងចំចំណូលចិត្តរបស់អ្នកទេសចរ ជាពិសេសភ្ញៀវដែលជា ជនបរទេស។

ក្នុងមួយឆ្នាំៗ សហគមន៍អេកូទេសចរណ៍ជីផាត ទាក់ទាញភ្ញៀវរាប់ពាន់នាក់ឱ្យចូលទៅលេងកម្សាន្ដ ហើយដែលការកម្សាន្ដទាំងអស់ធ្វើឡើងជាលក្ខណៈស្ងប់ស្ងាត់ ។ជាការកម្សាន្ដជាមួយធម្មជាតិ ពិតៗ ដោយមិនមានការកែច្នៃ និងស្វែ ងយល់អំពីការរស់នៅរបស់បងប្អូនក្នុងសហគមន៍ផងដែរ។

លោក អ៊ន សុវណ្ណ ដែលជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានឱ្យដឹងថា ៖ «សហគមន៍ យើងបានបង្កើតឡើងតាំងតែពីឆ្នាំ ២០០៧មកម៉្លេះប៉ុន្តែពេលនោះមិនសូវជាមានភ្ញៀវក្នុងស្រុកប៉ុន្មាន ទេ ភ្ញៀវភាគច្រើនជាភ្ញៀវបរទេស ព្រោះជនជាតិបរទេសគេចូលចិត្តដើរបែបស្ងប់ស្ងាត់»។

លោកបន្តថា មួយឆ្នាំ ទៅពីរឆ្នាំបន្ទាប់ពីបង្កើតសហគមន៍នេះហើយ ទើបចាប់ផ្ដើមមានភ្ញៀវខ្មែរចូលទៅ លេងកម្សាន្ដជាបន្តបន្ទាប់ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដី រាល់ចំណូលដែលបានមកពីការចូលទៅកម្សាន្ដ រ បស់ភ្ញៀវ មិនថាក្នុងស្រុក ឬក្រៅស្រុ ក សុទ្ធតែបានរួមចំណែកដ៏ធំនៅក្នុងការកសាងជីវភាពមូលដ្ឋាន របស់ប្រជាជន ក្នុងសហគមន៍។

ប្រធានសហគមន៍ដដែលបានឱ្យដឹងថា ៖ «ក្នុងមួយឆ្នាំ យើងទទួលបានភ្ញៀវចន្លោះពី ៣២០០នាក់ ទៅ៣៥០០នាក់ ហើ យភ្ញៀវស្ទើរតែទាំងអស់បានទទួលនូវសេវាកម្មរបស់យើងដូចជា សេវាកម្ម មគ្គុទេសក៍ សេវាកម្មចុងភៅព្រៃ ចុងភៅភូមិ សេវាកម្មបង្រៀនធ្វើម្ហូបអាហារ សេវាកម្មជួលកង់ម៉ូតូ ទូក កាយ៉ាក ឡាន ជាពិសេសយើងមានសេវាកម្មស្នាក់នៅ ដោយយើងមានជម្រើសឱ្យគាត់ច្រើនទៀត»។

បើតាមលោក អ៊ន សុវណ្ណ ប្រជាជនប្រមាណជាង ៦០០គ្រួសារកំពុងរស់នៅក្នុងសហគមន៍ ហើយក៏កំពុងទទួលផ លពីវិស័យទេសចរ ដែលសហគមន៍មួយនេះបានផ្ដល់ឱ្យពួកគេ។
លោក អ៊ន សុវណ្ណ បន្តគូសបញ្ជាក់ថា នៅក្នុងតំបន់របស់លោកមានលក្ខណៈពិសេសជាច្រើនដូចជា ជាបណ្ដុំនៃធ នធា នធម្មជាតិ និងជីវចម្រុះ មានតំបន់សក្កានុពលទេសចរណ៍ជិត២០កន្លែងខុសៗគ្នា និងមានការរៀបចំកញ្ចប់ទេសចរណ៍ជាមួយនឹងតម្លៃសមរម្យផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យភ្ញៀវចូលចិត្តទៀតនោះគឺ ការរៀបចំឱ្យមានជាដំណើរកម្សាន្ដជិះកង់ចូលក្នុង សហគមន៍ ទស្សនាពីការរស់នៅរបស់ប្រជាជន ព្រមទាំងការប្រកបរបរកសិកម្មជាដើម។

ក្នុងចំណោមប្រជាជនទាំងជាង ៦០០គ្រួសារ គឺមានជាងពាក់កណ្ដាលទៅហើយដែលបានទទួល ផលពីវិស័យទេសចរណ៍ដោយផ្ទាល់ ខណៈដែលពាក់កណ្ដាលទៀតជាអ្នកទទួលផលដោយ ប្រយោល។

យ៉ាងណាមិញ បើទោះជាភ្ញៀវបានថយចុះកាលពីឆ្នាំ ២០២០ ដោយសារតែជំងឺកូវីដ១៩ក្ដី បច្ចុប្បន្ន លោកក៏បានសម្គាល់ឃើញភ្ញៀវចាស់ៗ ក៏បានវិលត្រឡប់ទៅលេងកម្សាន្ដជាថ្មីផងដែរ។ ម្យ៉ាងទៀត បន្ទាប់ពីផ្ទុះជំងឺកូវីដមក ប្រជាជនក្នុងស្រុកក៏ហាក់បង្វែរគោលដៅទេសចរណ៍មកតាមតំបន់សហគមន៍ វិញ។

ប្រធានសហគមន៍រូបនេះ បន្តលើកទឹកចិត្តឱ្យភ្ញៀវក្នុងស្រុកចូលទៅកម្សាន្ដតាមតំបន់សហគមន៍ឱ្យ បានកាន់តែច្រើន ព្រោះវាបានជួយបង្កើតការងារដល់ប្រជាជនមូលដ្ឋាន កែប្រែជីវភាពពួកគេ ឱ្យរីកចម្រើន ដូចតំបន់លោក និងថែរក្សាធនធានធម្មជាតិឱ្យបានគង់វង្ស។

ជាចុងក្រោយ លោក អ៊ន សុវណ្ណ បានលើកជាសំណូមពរទៅដល់ភ្ញៀវទេសចរ សូមឱ្យចូលមកដោយ ទទួលយកសេវាកម្មដែលសហគមន៍មានផ្ដល់ជូន ដើម្បីជាការបន្តជួយទ្រទ្រង់ជីវភាពបងប្អូនប្រជាជន ទាំងចាង ៦០០គ្រួសារបន្តទៀត៕ ដោយ: កែវ បុស្បា

ads banner