លោក អ៊ុច សុខវិបុល៖ បញ្ជាក់ថា អត្តពលិកកង់ភ្នំកម្ពុជា ធ្វើបានល្អលើវិញ្ញាសា eliminate ដែលជាវិញ្ញាសាថ្មី ត្រៀមស៊ីហ្គេម
ភ្នំពេញ៖ វិញ្ញាសា eliminate គឺថ្មីសម្រាប់កម្ពុជា វិញ្ញាសាថ្មីនេះ មានតែប្រទេសថៃ ដែលធ្លាប់រៀបចំកន្លងច្រើន ហើយចំពោះការចូលរួមលើកដំបូងលើវិញ្ញាសារនេះ អត្តពលិកកង់ភ្នំកម្ពុជា ទទួលបានចំណាត់លេង៣ ក្នុងចំណោមកីឡាករ elite ខ្លាំងៗរបស់ថៃ។ នេះការបញ្ជាក់របស់លោក អ៊ុច សុខវិបុល គ្រូបង្វឹកកង់ភ្នំកម្ពុជា ពីខេត្ត កាឆាណាក់បូរី ប្រទេសថៃ តាមបណ្តាញសង្គមតេឡេក្រាម នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

លោក អ៊ុច សុខវិបុល អោយដឹងទៀតថា កីឡាករ កីឡាការិនីជម្រើសជាតិវ័យក្មេងរបស់កម្ពុជា មានសិទ្ធប្រហាក់ប្រហែលទៅនឹងកីឡាករ កីឡាការិនីកម្រិត Elite បណ្តាប្រទេសក្នុងតំបន់អាស៊ានើទោះបីជាចូលរួមប្រកួតជាលើកដំបូងក៏ដោយ។ លោក បន្តថា វិញ្ញាសាកង់ភ្នំ កីឡាករ កីឡាការិនីកម្ពុជា មានលទ្ធផលប្រកួតប្រជែងដណ្តើមមេដាយបានជាមួយនឹងកីឡាករ កីឡាការិនីបណ្តាប្រទេសនានា ជាពិសេសម្ចាស់ផ្ទះថៃតែម្តង និងជាសញ្ញាវិជ្ជមានមួយ សម្រាប់ត្រៀមស៊ីហ្គេម នៅកម្ពុជា។ គ្រូបង្វឹករូបនេះ បន្ថែមថា ចំពោះវិញ្ញាសា eliminate វិញ កីឡាករ កីឡាការិនីកម្ពុជា អាចនិយាយបានថាជាវិញ្ញាសាថ្មី តែពួកកេធ្វើបានល្អលើសពីការរំពឹងទុកឈានដណ្តើមបានចំណាត់ថ្នាក់លេខ៣ ដោយកីឡាករ ឃឹម ម៉េងឡុង,កីឡាករ ឆាន ឆៃហ្វុង ចំណាត់ថ្នាក់លេខ៧ និងកីឡាការិនី ខេន ម៉ាឡៃ ចំណាត់ថ្នាក់លេខ៦។ ដូច្នេះការចូលរួមប្រកួតវិញ្ញាសាថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងមិនមែនត្រឹមតែដណ្តើមមេដាយអោយបានពី ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះទេ គឺពង្រឹងសមត្ថភាព និងបង្កើនសិទ្ធផលអោយបានល្អ ជាពិសេសពិនិត្យមើលពីចំនុចខ្វះខាត ដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេម បន្ទាប់ឆ្នាំ២០២៥ នៅប្រទេសថៃផងដែរ។

លោក អ៊ុច សុខវិបុល ការប្រកួតវិញ្ញាសាថ្មី eliminate គឺមានបញ្ហាបន្តិចបន្តួចសម្រាប់អត្តពលិកកម្ពុជា ដោយសារតែផ្លូវប្រណាំងដែលបានបង្ហោះផែនទីជាផ្លូវការ ក្នុងផេកសហព័ន្ធកីឡាទោចក្រយានថៃ ត្រូវបានផ្លាស់ប្តូរភ្លាម ដោយយកទៅដាក់នៅទីតាំងចំណោតភ្នំ និងប្តូរផ្លូវ២កន្លែង ដូចនេះ កីឡាករ កីឡាការិនី និងគ្រូបង្វឹក មានពេលវេលាតិច ក្នុងការពិនិត្យផ្លូវ និងជិះសាកភ្លាមៗមុនកម្មវិធីប្រណាំង ដែលមានចំងាយ៦០០ម៉ែត្រ ក្នុងមួយជុំ។ លោក បន្ថែមថា កាប្តូរផ្លូវភ្លាមៗធ្វើអោយការត្រៀមខ្លួនរបស់កីឡាករ កីឡាការិនីកម្ពុជា មិនបានល្អ ដោយសារយើងបានសាកផ្លូវរួច បែរជាត្រូវប្តូរផ្លូវថ្មីធ្វើអោយចាញ់ប្រៀបផម្ចាស់ផ្ទះថៃ ដែលពួកគេបានធ្វើការហ្វឹកហាត់រាល់ថ្ងៃ តែទោះបីយ៉ាងណាក៏យើងទទួលបានបទពិសោធន៍និងបច្ចេកទេសថ្មីលើវិញ្ញាសា eliminateនេះ ហើយសង្ឃឹមថា នឹងទទួលបានលឬទ្ធផលល្អ នៅជុំទី៣ បន្តទៀត។

សូមបញ្ជាក់ថា ការប្រកួតកង់ភ្នំ ពានរង្វាន់ Royal Cup or King Cup ជុំទី១ នៅប្រទេសថៃ កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនីសរុប៥នាក់ ឱ្យទៅចូលរួម ក្នុងនោះមាន លោក ផេង ប៉ូលីន ជាប្រតិភូដឹកនាំ លោក អ៊ុច សុខវិបុល ជាគ្រូបង្វឹក កីឡាករ ឆាន ឆៃហ្វុង កីឡាករ ឃឹម ម៉េងឡុង និងកីឡាការិនី ខេន ម៉ាឡៃ៕ ចាន់ វិចិត្រ

