ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ៩ កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជារយៈពេលដ៏ល្អបំផុតសម្រាប់ការបញ្ចប់ កិច្ចការធំៗនោះទេ។ សូមកំណត់ខ្លួនអ្នកដើម្បីយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា ហិរញ្ញវត្ថុតូចតាចទាំងពួងឲ្យបានចប់រួចរាល់ ឧទារហណ៍ដូចជាការបង់ថ្លៃនានាសម្រាប់ ជីវភាពប្រចាំថ្ងៃ។ ក្នុងពេលនេះការងាររបស់អ្នកមិនមានការប្រែប្រួលអ្វីគួរឲ្យចាប់អារម្មណ៍ នោះទេ លុះត្រាតែអ្នកត្រូវចំណាយពេលវេលាឲ្យកាន់តែច្រើននៅក្នុងការិយាល័យ ឬទីតាំង អាជីវកម្មរបស់អ្នក។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមយល់ដឹងពីស្ថានការណ៍នៅជុំវិញ ខ្លួនមុនពេលធ្វើការសម្រេចចិត្ត។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំថាកុំឲ្យខ្លាចក្នុងការសុបិន្ត ទោះបីជាក្នុងស្ថានភាពថ្ងៃនេះ អ្នកមិនទាន់បានទទួលភាពជោគជ័យទៅតាមអ្វីដែលអ្នកគ្រង ទុកបានសព្វគ្រប់ក្តី ក៏ការងាររបស់អ្នកក្នុងពេលនេះអាចផ្តល់នូវឳកាសល្អ និងភាពជោគជ័យដ៏ល្អប្រសើរបំផុតនៅថ្ងៃខាងមុខឆាប់ៗនេះ។  ទន្ទឹមនឹងនេះ លោកអ្នកមិនចាំបាច់ បង្ខំខ្លួនឲ្យចំណាយពេលក្នុងការិយាល័យច្រើនពេកទេ គួរចាកចេញទៅក្នុងមជ្ឍដ្ឋានខាង ក្រៅ ព្យាយាមស្វែងយល់ពីស្ថានការណ៍។ ក្រៅពីនេះ ប្រសិនបើអ្នកនឹងធ្វើកិច្ចការផ្នែកចលន ឬអចលនទ្រព្យនឹងកើតលាភយសល្អប្រសើរណាស់។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាដែលល្អប្រសើរក្នុងការ ប្រាស្រ័យ ទាក់ទងជាមួយថ្នាក់លើ និងមិត្តរួមការងារ។ លោកអ្នកអាចចូលរួមក្នុងសកម្មភាព ជាក្រុមធ្វើការពិភាក្សាយោបល់ ឬបង្កើតកិច្ចទំនាក់ទំនងបែបធម្មតាក៏បាន ធ្វើយ៉ាងនេះអ្នក នឹងអាចមានលទ្ធភាពយល់ដឹងពីការងារ និងស្ថានភាពច្រើនដើម្បិសម្របទៅនឹងការងារ ដែលអ្នកទទួលខុសត្រូវ។ ក្នុងនោះ មិនគួរភ្លេចពីរបៀបគ្រប់គ្រង់នានានោះទេ។ ចំណែក ភាពឧស្សាហ៍ ព្យាយាមជាចំណុចសំខាន់បំផុតក្នុងពេលនេះ។ ក្រៅពីនេះសូមប្រយ័ត្នជម្លោះ ឬភាពអាក់អន់ជាមួយមនុស្សជាទីស្រលាញ់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ ថ្ងៃនេះប្រហែលជាមិនមែនជាពេលវេលាល្អបំផុតដើម្បី សម្រេចចិត្ត ឬចុះហត្ថលេខាលើកិច្ចងារសំខាន់ៗនោះទេ។ ចូរបន្តការងារដែលកំពុងដំណើរការសព្វថ្ងៃសិន។ ភាពរឹងស្ទះក្នុងការងារ អ្នកច្រើនតែទាក់ទងនឹងការងារចាស់ ដូច្នេះបើអាចគួរបញ្ចប់ការងារដែលនៅសេសសល់ឲ្យ បានប្រញាប់ ដើម្បីឲ្យអ្នកមានលទ្ធភាពពេញលេញបំពេញការងារថ្មីៗ។ សម្រាប់ជម្លោះ ឬភាពអាក់អន់ចិត្តរវាងទំនាក់ទំនងហាក់មានសភាពផុយស្រួយណាស់។ ដោយឡែក ប្រសិនបើអ្នកនឹងចាកចេញសូមជ្រើសរើស ពេលព្រឹកប៉ុណ្ណោះ។  

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពលោកអ្នកក្នុងថ្ងៃនេះមិនមានអ្វីផ្លាស់ប្តូរគួរឲ្យសម្គាល់នោះទេ។ ប៉ុន្តែក៏សុំបន្ថយល្បឿនដែរ ព្យាយាមបង្កើតទំនាក់ទំនងដើម្បីទទួលបានឳកាស បន្ថែម​ដើម្បីសម្រួលស្ថានភាពការងារ និងឈានទៅរកលទ្ធផលដែលអ្នករំពឹង។ ក្នុងពេលនេះ ក៏សូមប្រយ័ត្នចំពោះឯកសារ ឬទិន្នន័យដោយសារការភ្លេចភ្លាំង ឬភាពឆកល្វែងអាច កើតឡើង ជាពិសេសក្នុងពេលរសៀល។ បន្ថែមពីលើនេះទៅទៀត សូមលោកអ្នកអនុគ្រោះ បើទោះជាមានភាពលើសលោះខ្លះក្តី។ ការរក្សាពាក្យសំដី និងអាកប្បកិរិយាល្អ នឹងជួយជ្រោមជ្រែងលោកអ្នកទៅរកភាពជោគជ័យ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំចុះធ្វើការ ឬទទួលយកការរកស៊ី ប្រសិនបើអ្នក មិនជឿជាក់ទៅលើខ្លួនឯងទាំងស្រុង។ ត្រូវចំណាយពេលគិតឲ្យកាន់តែច្រើន ទើបជាការ ប្រសើរសម្រាប់ស្ថានភាពថ្ងៃនេះ។ ជាធម្មតាអ្នកមានលទ្ធភាពទទួលបានជោគជ័យ និងផល ចំណេញច្រើន ប៉ុន្តែអំណោយផលនេះក៏អាស្រ័យទៅលើគម្រោងនឹងភាពច្បាស់លាស់របស់ អ្នកដែរ។ កុំឆ្លើយតបអ្វីលឿនពេក កុំរីករាយជាមួយអ្វីដែលអ្នកបានឃើញ ពីព្រោសភាពពិត អាចនឹងដូចអ្វីដែលឃើញទាំងអស់នោះ ដូច្នេះការពិចារណាវែងឆ្ងាយជួយដោះបន្ទុករបស់ អ្នកបានច្រើន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ ​ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់មនុស្សដែលធ្វើការ នៅក្នុងវិស័យសារពត៌មាន ឬគណនេយ្យនឹងទទួលបានភាពរលូនយ៉ាងពិសេសក្នុងការ បំពេញការងារ។ ពាក្យសំដីរបស់អ្នកមានទំងន់ជាពិសេស ដូច្នេះអ្នកមិនចាំបាច់ខិតខំប្រឹង ប្រែងខ្លាំងដើម្បីសម្រេចគោលដៅរបស់អ្នកឡើយ អ្វីៗនឹងដំណើរការល្អប្រសើរទៅតាម សភាពការដ៏វិជ្ជមានបំផុត។ ដោយឡែក សូមលោកអ្នកយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះ ការងារ ក្នុងនោះការទទួលខុសត្រូវត្រូវតែជាកាតព្វកិច្ច។ ក្រៅពីនេះសូមមានទំនួលខុសត្រូវ ចំពោះការងារ ជាពិសេសកុំរំខានទៅដល់ការសម្រេចចិត្តរបស់អ្នកដទៃ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថានឹងផ្តល់ជូន លោកអ្នកនូវការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ លោកអ្នកនឹងទទួលបានលាភសំណាងធំតាម រយៈការប្រឹងប្រែងរបស់អ្នក។ អ្នកក៏អាចធ្វើអ្វីៗបានដោយមិនចាំបាច់រំពឹងគិតច្រើនពេកទេ ដោយសារឳកាសល្អក៏មានច្រើន បញ្ហាក៏មិនអាចរំខានអ្នក ហើយមនុស្សដែលនៅជុំវិញខ្លួន របស់អ្នកកំពុងតែជួយជ្រោមជ្រែងលោកអ្នកខ្លាំង។ ចំពោះបញ្ហាសេសសល់នាពេលកន្លង មកគឺអាចដោះស្រាយបាននៅពេលនេះ ដូច្នេះសូមប្រើប្រាស់ពេលនេះជំរះបញ្ហាផ្សេងៗ។  ចំពោះការធ្វើដំណើរឆ្លូវឆ្ងាយសូមមានគ្នីគ្នាទើបកាន់តែប្រសើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកក្នុងពេលនេះជួបតែភាពចម្រើនលូត លាស់ និងភាពងាយស្រួលក្នុងការប្រតិបត្តិ។ លោកអ្នកមានលទ្ធភាពគ្រប់គ្រងការងារបាន ល្អ ពិសេសងាយយល់ពីបរិបទនៅជុំវិញខ្លួន ដែលកត្តានេះអាចជួយឲ្យលោកអ្នកគេចផុតពី បញ្ហាបានដោយងាយ។ ក្រៅពីនេះ សូមកុំខ្លាចក្នុងការសុបិន្ត បើទោះបីជាចំពោះការងារធំដុំ ឬហេតុការណ៍ដែលអ្នកយល់ថាពិបាកយ៉ាងណាក្តី ពីព្រោះអ្នកអាចធ្វើឲ្យការងារនោះ សម្រេចទៅបានដោយងាយ។ ដោយឡែក សម្រាប់ការធ្វើដំណើរជិតឆ្ងាយសូមមានការប្រុង ប្រយ័ត្នអោយបានខ្ពស់ ហើយបើអាចករណីមិនចាំបាច់ក៏គួរផ្អាករឹតតែប្រសើរ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកថ្ងៃនេះអាចទទួលបានផលសម្រេច និងភាពចម្រើនរុងរឿងបាន។ ប៉ុន្តែក៏ទាមទារការចូលរួមយ៉ាងសកម្មភាពពីសំណាក់អ្នក ផ្ទាល់ផងដែរ។ អ្នកពិបាកនឹងសុំជំនួយពីមនុស្សនៅក្បែរខ្លួន ប៉ុន្តែនេះមិនមែនមានន័យថា អ្នកនឹងត្រូវសង្ស័យ ឬមិនមានភាពរីករាយចំពោះគេទាំងនោះទេ។ លើសពីនេះ សូមលោក អ្នកយកចិត្តទុកដាក់ជាពិសេសទៅលើទន្នន័យ ឬតួលេខ ដោយសារលោកអ្នកអាចជួបនឹង ការភ្លាំងភ្លាត់ខ្លះ ដែលអាចប៉ះពាល់ដល់ការងារបាន។ ពិនិត្យពិច័យឲ្យបានច្រើនជាមុន ទើបជាការល្អប្រសើរ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមព្យាយាមកំណត់ទំនាក់ទំនងរបស់អ្នកជាមួយមិត្តរួម ការងារ និងដៃគូជំនួញ។ បើអាចធ្វើបានសូមកុំចូលរួមក្នុងការប្រជុំពិភាក្សា ទាំងឡាយ ណាដែលទំនងជាមិនអាចស្វែងរកដំណោះស្រាយបាន។ ផ្ទុយទៅវិញ ប្រសិនបើ អ្នកអាច គ្រប់គ្រងស្ថានការណ៍នេះបាន គឺអ្នកនឹងជួបស្ថានភាពផ្លាស់ប្តូរដែលសំខាន់ៗ និង អាចទទួល បានភាពចម្រើនលូតលាស់យ៉ាងពេញចិត្តជាក់ជាមិនខាន។ ដោយឡែក ប្រហែលជាបំណង ក្នុងការផ្លាស់ប្តូរកន្លែងការងារ គួរផ្អាកហើយរងចាំឳកាសល្អនៅថ្ងៃខាងមុខ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ក្នុងថ្ងៃនេះមានបញ្ហាហិរញ្ញវត្ថុតិចតួចអាចនឹងកើត មានឡើង។ សូមប្រុងប្រយ័ត្នឲ្យបានខ្លាំងបំផុតក្នុងពេលធ្វើអាជីវកម្ម ឬមុខជំនួញ។ ព្យាយាម យ៉ាងណាកុំចូលរួមក្នុងសកម្មភាពវិនិយោគ។ ក្នុងពេលនេះ អ្នកនឹងជួបឳកាសច្រើន ដូច្នេះ សូមពិនិត្យវាយតម្លៃស្វែងរកលទ្ធភាពការងារណាដែលសក្តិសមនឹងវិជ្ជាជីវៈរបស់អ្នក។ ក្នុង នោះអ្នកមិនចាំបាច់ចាប់យកការងារច្រើននោះទេ ពីព្រោះវាសមល្មមដែលអ្នកនឹងទទួល បានផលច្រើន ត្រឹមតែការងារតែមួយក្តី។ ដោយឡែក សូមប្រយ័ត្នក្រែងមានការយល់ច្រលំ ក្នុងទំនាក់ទនងនានា ក្នុងនោះប្រើប្រាស់ហេតុផលជានិច្ច។

ចំណាំៈឆ្នាំទាំង៥ ឆ្លូវ មមី មមែ វក ច​ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះល្អប្រសើរសម្រាប់ការចាកចេញ ពីស្ថានភាពចាស់ ការបើកហាងថ្មី និងការចរចាការងារផ្សេងៗ។     

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner