ស្ថាប័នពាក់ព័ន្ធរៀបចំកិច្ចពិភាក្សាស្តីពីការ “គ្រប់គ្រងសំណល់សមុទ្រ” ដើម្បីប្រមូលធាតុចូល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ស្ថាប័នរដ្ឋាភិបាល និងដៃគូជាតិ-អន្តរជាតិ បានរៀចចំកិច្ចប្រជុំ ស្តីពី “ការ គ្រប់គ្រងសំណល់សមុទ្រ (Marine Debris) )ពិសេសសំណល់ ប្លាស្ទិក នៅតាមគោលដៅទេសចរណ៍ តំបន់ឆ្នេរសមុទ្រកម្ពុជា” ដើម្បីប្រមូល ធាតុចូលសម្រាប់រៀបចំផែនការ សំដៅធ្វើយ៉ាងណាឱ្យការគ្រប់គ្រងសំណល់ ប្លាស្ទិកមានប្រសិទ្ធភាព។

កិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៨ ខែមករា នេះ ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក នី ផល្លី អភិបាលខេត្តព្រះសីហនុលោក ឡង់ ឌីម៉ង់ និងមានការ អញ្ជើញ ចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ, អភិបាលរងខេត្តជាប់មាត់ សមុទ្រទាំងបួន និងតំណាងគម្រោង អង្គការជាតិ-អន្តរជាតិ សរុបប្រមាណ ៣០រូប នៅទីស្តីការក្រសួងទេសចរណ៍។

កិច្ចប្រជុំនេះមានគោលបំណងចងក្រងប្រមូលធាតុចូលដើម្បីរៀបចំផែនការពង្រឹងការគ្រប់គ្រងសំណល់សមុទ្រ ជាពិសេសសំណល់ប្លាស្ទិចនៅ តាម គោលដៅ ទេសចរណ៍តំបន់សមុទ្រកម្ពុជាសំដៅធ្វើយ៉ាងណាឱ្យ ការគ្រប់គ្រង សំណល់សមុទ្រ កាន់តែមានប្រសិទ្ធភាព និងមានការចូលរួមទទួលខុស ត្រូវ ខ្ពស់តាមជំនាញ។ ការគ្រប់គ្រងសំណល់សមុទ្រនេះគឺជាគំនិតផ្តួចផ្តើមដោយ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគោលដៅធានា ឱ្យបាននូវ សោភ័ណ ភាព ស្អាត បរិស្ថានល្អ និងជីវៈចម្រុះសម្បូរបែប ស័ក្តិសមជា សមាជិក ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។

នាពិធីនោះរដ្ឋលេខាធិការក្រសួងទេសចរណ៍ឯកឧត្តម នី ផល្លី បានថ្លែង អំណរគុណដល់ អាជ្ញាធរមូលដ្ឋាន គម្រោងអង្គការ និងអ្នកពាក់ព័ន្ធនានា ដែលបានរួចចំណែកយ៉ាងសកម្មបំផុត ក្នុងការសម្អាតកាកសំណល់ នៅ តាមឆ្នេរសមុទ្រ ច្រាំងទន្លេ និងបឹងបួរជាដើម។

ជាមួយគ្នានេះដែរ អភិបាលរងខេត្តព្រះសីហនុ លោក ឡង់ ឌីម៉ង់ បាន ថ្លែងថា កិច្ចប្រជុំពិភាក្សាគ្នាអំពីបញ្ហាសំណល់សមុទ្រ មិនមែនជាកាតព្វកិច្ច ផ្តាច់មុខរបស់ស្ថាប័នណាមួយឡើយ ដោយទាមទារឱ្យមានការចូលរួម ពី គ្រប់ភាគីទាំងអស់។លោកថា៖«យើងត្រូវការការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន ទាំងសហគមន៍ និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ»។

សូមជម្រាបថា តាមរយៈបទបង្ហាញ និងការពិភាក្សាយ៉ាងផុសផុល អង្គប្រជុំទទួលបានមតិយោបល់សំខាន់ៗយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ និងបានចងក្រងជាធាតុចូលសម្រាប់កសាងផែនការសកម្មភាព ដើម្បីជា ផែនទីចង្អុលផ្លូវនាពេលអនាគត។

យោងតាមការសិក្សារបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា សំណល់ប្លាស្ទិក ក្នុងប្រទេសកម្ពុជាបានកើនឡើងដោយសារតែកំណើនប្រជាពលរដ្ឋ កំណើនជីវភាពនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរឥរិយាបទក្នុងការប្រើប្រាស់ និងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាម។

ការសិក្សា បានឱ្យដឹងថា៖«ការបំពុលបរិស្ថានសមុទ្រដោយសារប្លាស្ទិក បង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ ទន្លេ បឹងបួរ ជីវចម្រុះ និង មនុស្ស ហើយបច្ចុប្បន្ននេះ សំរាមភាគច្រើននៅក្នុងសមុទ្ររបស់យើង គឺសំរាមប្លាស្ទិក»៕
ដោយ៖ឡាយ សាមាន

ads banner