កម្លាំងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ចុះបង្ក្រាបបទល្មើសនេសាទរបាំងស្បៃមុង និងរបាំងសាច់អួនចំនួន ១៩កន្លែងនៅក្នុងស្រុកបរិបូណ៌ និង ស្រុកជុលគីរី

កំពង់ឆ្នាំង ៖ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងនៃមន្ទីរកសិកម្ម បានដឹកនាំ កម្លាំងសមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ផ្នែករដ្ឋបាលជលផលកំពង់
ប្រាសាទ សង្កាត់រដ្ឋបាលជលផលជលគីរី សង្កាត់រដ្ឋបាលជលផលបរិបូណ៌ និងសហគមន៍នេសាទ បានចុះល្បាតនិង បង្រ្កាបបទល្មើសជលផល នៅត្រង់ចំណុចចុងព្រែកឆ្ដោរ(បឹងកំរៀក) ចំណុច៊ចុងព្រែកតាពេជ និងព្រែកអ្នកតាស្នែង ក្នុងភូមិសាស្រ្ត ស្រុកជលគីរីនិង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ កម្លាំងសរុបចំនួន ១៣នាក់ និងមធ្យោបាយកាណូតស្មាច់ចំនួន០៤គ្រឿង កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

លោក លី ឡា ឱ្យដឹងថា ការបង្ក្រាបបទល្មើសនេសាទខាងលើជាលទ្ធផល កម្លាំងសមត្ថកិច្ចយើងបានបំផ្លាញចោលនូវ វត្ថុតាងរួមមាន៖ របាំង ស្បៃមុង ១ករណីស្មើនិង ១៤កន្លែង ប្រវែង ៤៥០ម៉ែត្រ លូស្បៃមុង ចំនួន ១៥មាត់ និងរុះរើរបាំងសាច់អួន ១ករណីស្មើនិង ០៥កន្លែងប្រវែង ៥០០ម៉ែត្រ លបលូសាច់អួន ចំនួន ០៨មាត់ បង្គោលសរុបចំនួន ៦០០ដើម និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ២៥០គីឡូក្រាម។

ក្នុងនោះ លោក លី ឡា ក៏បានអំពាវនាវដល់ បងប្អូនប្រជានេសាទទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ចាប់ត្រីជាបន្តបន្ទាប់ទៀតជាពិសេសឧបករណ៍ឆក់ ឧបករស្បៃមុង ដែលជាប្រភេទឧបករណ៍ខុសច្បាប់បំផ្លាញមច្ឆជាតិយ៉ាងធ្ងន់ធ្ងរបំផុត ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner