កុមារ និងយុវជន ៧២ក្រុម ចូលរួមការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth Leagu រដូវកាលទី៦

ភ្នំពេញ៖ ក្រុមបាល់ទាត់កុមារនិងយុវជនចំនួន៧២ក្រុមមកពីខេត្តកំពង់ស្ពឺ កណ្តាល និងរាជធានីភ្នំពេញបានចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth Leagueរដូវកាលទី៦ដែលរៀបចំ ដោយអង្គការផ្កាយសមុទ្រ ក្រោមការឧបត្ថម្ភគាំទ្រក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia។

អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានថ្លែងឲ្យដឹងថា ព្រឹត្តិការណ៍ការប្រកួតបាល់ ទាត់កុមារ និងយុវជន AIA – ISF Youth League រដូវកាលឆ្នាំ២០២៣នេះ មាន២មណ្ឌលធំៗគឺភ្នំពេញនិងកំពង់ធំ។ការប្រកួតនឹងដំណើរការពីចុងខែមករារហូតដល់ខែឧសភា ទើបបញ្ចប់ការប្រកួតទាំងស្រុង ហើយ ក្រុមខ្លាំងៗដែលជ្រើសរើសចេញពីមណ្ឌលរាជធានីភ្នំពេញ និង កំពង់ធំ នឹងប្រកួតដណ្តើមពានធំមួយទៀត ដែលធ្វើឡើងក្នុងខែ មិថុនា ឆ្នាំ២០២៣។

អ្នកស្រី ជួប វិច្ឆិកា បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារនិងយុវជនដែលAIA Cambodia និងអង្គការផ្កាយសមុទ្ររៀបចំឡើងនេះ មានគោលបំណងមិនមែនស្វែងរកកីឡាករអាជីពនោះទេ ពោលយើងចង់ផ្តល់ឱកាសឲ្យក្មេងៗដែលមានជីវភាពខ្វះខាតពុំមានលទ្ធភាពចូលរួមក្នុងកម្មវិធីហ្វឹកហាត់និងប្រកួតផ្លូវការ ឲ្យពួកគេទទួលបានឱកាសចូលរួមប្រកួតសប្បាយរីករាយ។ លោក ស្រី អះអាងថា កីឡាបាល់ទាត់វាបានជួយច្រើនណាស់ដល់ក្មេងៗខ្វះខាតទាំងនេះ ដូចជាជួយឲ្យគាត់មានបំណិនជីវិតគំនិត ចាប់យកបាល់ទាត់ធ្វើជាអាជីព ជួយឲ្យក្មេងៗចេះធ្វើការងារជាក្រុម ជួយឲ្យកាយសម្បទានិងប្រាជ្ញាស្មាតីឆ្លាតវៃ ពិសេស ជួយឲ្យពួកគាត់ជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញាន និងអំពើរមិនល្អនៅក្នុងសង្គម។

លោក Andrew Loh(អេន ទ្រូឡ) អគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានមានប្រសាសន៍ថា កក្តាដែលជម្រុញឲ្យ AIA Cambodia គាំទ្រឧបត្ថម្ភចំពោះការប្រកួតនេះរហូតមក គឺក្រុមហ៊ុនមានបំណងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅថ្នាក់មូលដ្ឋាន ក៏ដូចជាផ្តល់ឱកាស ដល់កុមារ និងយុវជនក្រីក្រ ដើម្បីបង្ហាញសមត្ថភាពរបស់ខ្លួន និងសម្រេចក្តីស្រមៃរបស់ពួកគេទៀតផង ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន នៅរា ជធា នីភ្នំ ពេញ ដែលមានកីឡាករកីឡាការនីចំនួនសរុប ១,១៩៤នាក់ មកពី៧២ក្រុម ។ដោយឡែកសម្រាប់មណ្ឌលខេត្តកំពង់ធំ នឹងបើកការប្រកួតនៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន នៅទីរួមខេត្តកំពង់ធំ ដែលមានកីឡាករកីឡាការនីចំនួនសរុប ៣៦០នាក់ មកពី៣០ក្រុម ។

ក្រុម ដែលឈ្នះការប្រកួតនៅតាមបណ្តារាជធានី និងខេត្តផ្សេងៗតាមកំរិត អាយុនិមួយៗ នឹងចូលរួមព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ដែលនឹងប្រព្រឹត្តទៅ នៅខែមិថុនាខាងមុខ ៕

អត្ថបទនិងរូបភាព ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner