ក្រុមការងារប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត នាំយកគ្រឿងបរិភោគ និងថវិកា ផ្ដល់ជូនមន្ត្រីនគរបាលដែកកំពុងព្យាបាលជម្ងឺនៅគេហដ្ឋាន
បន្ទាយមានជ័យ៖ នាយរងប៉ុស្តិ៍ច្រកអន្តរជាតិប៉ោយប៉ែត ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវថ្នាកដឹកនាំផ្ដល់គ្រឿងបរិភោគ និងថវិកាលើកទឹកចិត្តក្នុងព្យាបាលជម្ងឺ នាថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៣។
អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោកវរសេនីយ៍ឯក អ៊ុក ស្រូយ នាយរងប៉ុស្តិ៍ និងក្រុមការងារ បាននាំយកជំនួយឧបត្ថម្ភដែលជាអំណោយផ្ទាល់ខ្លួនរបស់លោកនាយប៉ុស្តិ៍ និងមន្ត្រីក្រោមឱវាទជូនលោកវរសេនីយ៍ឯក ជុំ សារ៉េត នាយរងប៉ុស្តិ៍ ដែលមានជំងឺលើសសម្ពាធឈាម និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ៖ អំណោយទាំងនោះរួមមាន ៖ ប្រាក់ដុល្លារចំនួន ១,០១០ដុល្លារ ប្រាក់បាតចំនួន ៤៩,១០០បាត ប្រាក់រៀលចំនួន ១,១៩០,០០០រៀល ព្រមទាំងគ្រឿងភេសជ្ជៈមួយចំនួនរួមមានទឹកដោះគោឆៅ ១កេស,ទឹកត្រចៀកកាំ ១កេស,ទឹកក្រូច ២កេស,ទឹកសុទ្ធ ៣កេស ៕
ដោយ ៖ ឃិន គន្ធា