គុណភាពខ្យល់នៅក្រុងបាងកកគ្មានសុវត្ថិភាព រហូតដល់ចុងសប្តាហ៍
អត្ថបទដោយ៖
លន់ សារ៉ាត
បាងកក៖ ខ្យល់ពុល PM2.5 នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានឈានដល់កម្រិតគ្រោះថ្នាក់ រហូតដល់ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣។
គុណភាពនៃខ្យល់នៅក្នុងតំបន់ ចំនួន៣៦ជុំវិញទីក្រុងបាងកក បានធ្លាក់ចុះដល់កម្រិតគ្មានសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ហើយរបាយការណ៍នេះបង្ហាញដោយរដ្ឋបាលក្រុងបាងកក។
ខ្យល់ពុល PM2.5 (ភាគល្អិតតិចជាង 2.5 មីក្រូម៉ែត្រក្នុងអង្កត់ផ្ចិត) ស្ថិតនៅក្នុងចន្លោះពី ៤០ទៅ៦៩ មីក្រូក្រាមក្នុងមួយម៉ែត្រគូប នៅក្នុងតំបន់ភាគច្រើន។
ស្តង់ដាររបស់ប្រទេសថៃសម្រាប់កម្រិតសុវត្ថិភាពនៃ PM2.5 គឺ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប ឬទាបជាងនេះ ខណៈពេលដែលអង្គការសុខភាពពិភពលោកដាក់វា នៅកម្រិត ១២មីក្រូក្រាមក្នុងមួយម៉ែត្រគូប ឬ ទាបជាងនេះ៕
ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ