បង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស ឃាត់ខ្លួនអ្នកពាក់ព័ន្ធ ៥៤នាក់ កាលពីថ្ងៃទី០១ ខែកុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ ជនសង្ស័យ ចំនួន ៥៤ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ១៨ករណី នៅទូ ទាំង ប្រទេស កម្ពុជា កាលពីថ្ងៃ ទី ០១ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា ជនសង្ស័យ ទាំង ចំនួន ៥៤ នាក់ រួម មាន ៖ ជួញដូរ ១០ ករណី ឃាត់ ២៦ នាក់ , បើកបរ ក្រោម ឥទ្ធិពល ១ ករណី ឃាត់ ៣ នាក់ , ប្រើប្រាស់ ៧ ករណី ឃាត់ ២៥ នាក់, រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅដប់ពីរខេត្ត រួមមាន៖ កណ្តាល, កំពង់ស្ពឺ, ក្រចេះ, សៀមរាប, ព្រះ វិហារ, ព្រៃវែង, រតនគិរី, ក្នុងនោះ មាន ៨អង្គភាព បាន ចូលរួម បង្ក្រាបនគរបាល ៨អង្គភាព៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner