ប្រជាពលរដ្ឋ ក្នុងស្រុករលាបៀ្អរ រីករាយ ដោយទទួលបានការជួសជុលកំណាត់ផ្លូវមួយខ្សែ ប្រវែងជាង ២ គីឡូម៉ែត្រ ឱ្យទៅជាផ្លូវកៅស៊ូ DBST

ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវមួយខ្សែមានប្រវែង ២៦៥៥ម៉ែត្រ ទទឹង ៦ម៉ែត្រ និងលូកាត់ទទឹងចំនួន ៧កន្លែង ត្រូវបានធ្វើពិធីបើកការដ្ឋានជួសជុលឲ្យទៅជាផ្លូវកៅស៊ូ DBST ស្ថិតនៅក្នុងភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ក្រោមអធិបតីភាព លោកជំទាវ កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ។

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាល ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ផ្លូវកៅស៊ូ DBST ដែលបើកការដ្ឋានជួសជុលនៅពេលនេះ គឺជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធ ឲ្យកាន់តែប្រសើរឡើង ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី សិក្សានុសិស្ស និងការប្រកបមុខរបរដឹកជញ្ជូនកសិផលផ្សេងៗ សំដៅរួមកាត់បន្ថយភាពក្រីក្រ ស្របតាមកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុ
កោណរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត ។

ផ្លូវមួយខ្សែនេះនឹងបំពាក់អំពូលភ្លើង និងអំពូលសឡាចំនួនប្រមាណ ១០០ ដើមដើម្បីជួយសម្រួលកាធ្វើដំណើររបស់បងប្អូននៅពេលយប់ នឹងលើកកម្ពស់សោភណ្ឌភាពក្នុងតំបន់នោះឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ
ក៏បានឧបត្ថម្ភជាអំណោយជា សារ៉ុង និងថវិកា ដល់បងប្អូនប្រជាពលរដ្ឋ ៣០០គ្រួសារ ក្នុងឱកាសនោះផងដែរ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner