ហោរាសាស្រ្តប្រចាំថ្ងៃអាទិត្យ ១៥កើត ខែមាឃ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមព្យាយាមទាញយកផលជាអតិបរមាអំពីរាសី ដែលកើតឡើងក្នុងថ្ងៃនេះ។ ចូរធ្វើសកម្មភាពអោយមានច្រើន ប៉ុន្តែក៏សូមគិតគូរអោយបាន ច្រើន និងដោយសមរម្យផងដែរ។ ហោរាសាស្រ្តអាជីពផ្តល់អនុសាសន៍អោយអ្នកប្រើប្រាស់ ​ឪកាសដែលមាននៅក្នុងថ្ងៃនេះដើម្បីបានផលដែលអ្នកប៉ងប្រាថ្នា។ ប៉ុន្តែលោកអ្នកក៏មិនចាំ បាច់ខំប្រឹងប្រែងលើសពីលទ្ធភាព និងសមត្ថភាពខ្លួនឯងពេកទេ ពីព្រោះវានឹងធ្វើអោយអ្នក ស្មុគ្រសា្មញទៅវិញ។ ធ្វើយ៉ាងណាសូមអនុវត្តការងារអោយមានតុល្យភាព។ ព្យាយាមរៀន សូត្រដើម្បីអ្នកមានគំនិតបន្ថែម។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារទាំងឡាយរបស់អ្នកមានដំណើរការ ល្អ អ្នកអាចសម្រេចបានទិន្នផលដែលខ្លួនប៉ងប្រាថ្នា ក្នុងនោះសូម្បីតែកិច្ចសហការតូចធំក៏ នឹងមានស្ថេរភាព និងភារតភាពល្អប្រសើរផងដែរ។ ហេតុនេះគ្មានហេតុផលណាមួយដែល អ្នកត្រូវសំកុកនៅយូរក្នុងការិយាល័យនោះទេ។ សូមធ្វើអោយសកម្មភាពការងាររបស់អ្នក ក្លាយទៅជាច្បាប់ទំលាប់ដែលអ្នកតែងតែធ្វើជានិច្ច។ ព្យាយាមបំពេញការងារទាំងឡាយឪ្យ បានទាល់ពេលវេលា។ ហើយក្នុងករណីដែលអ្នកនឹងចែករំលែកការងារ ឬការទទួលខុស ត្រូវសូមមើលសង្កេតមនុស្ស ក្រែងនឹងកើតផលអវិជ្ចមាន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ នេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការ ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះមានអំណោយផលបំផុតសម្រាប់ការធ្វើទំនាក់ទំនង កិច្ចសហការ និងការគ្រប់គ្រង។ សកម្មភាពរបស់អ្នកក្នុងពេលនេះនឹងអាចទទួលបានផលល្អ ប្រសើរក្នុងថ្ងៃខាងមុខនេះ។ សូមមានការទទួលខុសត្រូវ សូម្បីតែការងារតូចតាចក្តី។ ការទទួលខុសត្រូវនេះនឹងធ្វើអោយអ្នកជៀសផុតពីផលលំបាក ព្រមទាំងការយល់ច្រលំ ផ្សេងៗ។ ព្យាយាមធ្វើទំនាក់ទំនងល្អជាមួយថា្នក់លើ និងមិត្តរួមការងាររបស់អ្នក។ ហើយ សម្រាប់ការខ្ចីបុលក្នុងថ្ងៃនេះមិនសូវល្អទេ ច្រើននាំទុក្ខត្រលប់មកវិញ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយ កាត់បន្ថយការទាមទាររបស់លោកអ្នកជាមួយនឹងមនុស្សនៅកំពុងធ្វើការនៅក្នុងក្រុមជាមួយ គ្នា។ កុំធ្វើឲ្យទំនាក់ទំនងកាន់តែមានភាពស្មុគ្រស្មាញ និងរង្គោះរង្គើ។ សូមបន្តការងារជាមួយ នឹងការតស៊ូ អត់ធ្មត់ អនុគ្រោះ និងប្រើប្រាស់ដំណោះស្រាយជាវិធីសាស្រ្តសំខាន់ក្នុងការអនុ វត្តការងារ។ ចូរចងចាំថា លោកអ្នកជាអាជីវករនឹងមានការជួយជ្រោមជ្រែងពីអតិថិជនយ៉ាង ប្រសើរ ប៉ុន្តែក្នុងពេលស្របគ្នា ភាពស្មោះត្រង់របស់អ្នកក៏នឹងត្រូវបានទាមទារជាពិសេសផង ដែរ។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹង អាចដោះស្រាយបញ្ហាទាំងឡាយបានយ៉ាងឆាប់រហ័ស និងល្អប្រសើរ។ លោកអ្នកអាចធ្វើអ្វីៗ ទៅតាមបំណងប្រាថ្នាបាន ដូច្នេះសូមកុំមានការអាក់អន់ និងភ័យខ្លាចចំពោះស្ថានភាពដែល អ្នកបានឃើញ។ ក្នុងនោះប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬកែប្រែគម្រោងផែនការក៏អាច ធ្វើទៅបានដោយងាយស្រួលផងដែរ។ ក៏ប៉ុន្តែសម្រាប់ការប្រជុំពិភាក្សានានាគួរមានការ ប្រុងប្រយ័ត្នកុំនិយាយស្តីច្រើនពេក។ ក្នុងនោះក៏សូមចាកចេញជាដាច់ខាតស្ថានភាពដែល មិនច្បាស់លាស់ ហើយការប្រថុយប្រថានរឹតតែជាការលំបាក។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យគិត គូរពីរបៀបរៀបចំកំណត់គោលដៅឲ្យបានពិតប្រាកដ។ ប្រហែលជាអ្នកគួរតែឈប់សុបិន្ត អំពីការចំណាយពេលវេលាកំសាន្ត ការសម្រាកមុនម៉ោង ឬការពន្យាពេលបំពេញការងារជា ដើម។ ទន្ទឹមនឹងនេះសូមកំណត់ទំហំការងារឲ្យបានសមល្មម ពីព្រោះការងារដែលមានភាព ធំទូលាយ និងមហិច្ចតាលើសលុបមិនមែនជាជម្រើសត្រឹមត្រូវសម្រាប់ពេលនេះទេ ដោយ សារឳកាសដែលអ្នកនឹងត្រូវខាតបង់មានរូបរាងច្បាស់លាស់ណាស់។ ហើយ ប្រសិនបើអ្នក ចង់ផ្លាស់ប្តូរការងារគឺលោកអ្នកអាចធ្វើទៅបាន។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នកបាត់បង់ទាំងកំលាំងចិត្ត និងកំលាំងកាយច្រើន។ កិច្ចការងារមួយចំនួននឹងមានការលំបាក ប៉ុន្តែអ្នកក៏អាចនៅតែទទួលបាន អំណោយផលមួយចំនួនចំពោះការខិតខំប្រឹងប្រែងផងដែរ។ មន្ទិលជាធំរបស់អ្នកគឺទាក់ទង នឹងភាពកកកុញរបស់ការងារដែលមិនទាន់បំពេញ។ ព្យាយាមរៀបចំការងារឲ្យមាន សណ្តាប់ធ្នាប់។ ចំពោះការចាកចេញពីការងារមុនម៉ោង ភាពយឺតយ៉ាវ និងការប្រថុយ ប្រថាន នឹងធ្វើឲ្យអ្នកបាត់បង់ឳកាសច្រើន។ បើទោះបីជាស្ថានភាពថ្ងៃនេះអាចតានតឹងបន្តិចក្តី លោកអ្នកនៅតែអាចកែលម្អវាបាន ដោយការយកចិត្តទុកដាក់ និងប្រឹងប្រែង។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមចំណាយពេលវេលាសម្រាប់ធ្វើកិច្ចការជា មួយនឹងឯកសារ ឬផ្តោតលើការសរសេរឯកសារ​ និងរបាយការណ៍នានា។ សូមសាកល្បងធ្វើ ការងារឲ្យបានតូចល្មមដែលអាចធ្វើទៅបានជាមួយមិត្តរួមការងារ ក៏ដូចជាអតិថិជន ពីព្រោះ ជម្លោះអាចនឹងកើតឡើងទៅបាន។ ក្នុងពេលនេះសូមកុំបង្ហាញភាពនឿយហត់ ឬការខកចិត្ត ជាមួយនឹងលទ្ធផលការងារ ពីព្រោះនៅក្នុងអំឡុងពេលបំពេញការងារស្ថានភាពអាចនឹង ផ្លាស់ប្តូរទៅរកភាពល្អប្រសើរឡើងវិញ។ ក្រៅពីនេះ លោកអ្នកអាចមានការលំបាកក្នុងការ រឹតចំណងទាក់ទងខ្លះ ប៉ុន្តែភាពទន់ភ្លន់របស់អ្នកនឹងក្លាយជាគន្លឹះដោះស្រាយ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមកុំធ្វើការសន្និដ្ឋានដ៏ប្រញាប់ប្រញាល ពីព្រោះលោកអ្នកនៅមានឳកាសល្អច្រើននៅពេលខាងមុខ។ ក្នុងពេលស្របគ្នានេះសូម ពិនិត្យវាយតម្លៃការងាររបស់ខ្លួន បើកចិត្តទទួលយកយោបល់មនុស្សរួមក្រុម និងបោះបង់ ចោលការសង្ស័យច្រើន។  ហោរាសាស្រ្តណែនាំលោកអ្នកកុំអោយចុះចាញ់ការល្បួង។ ចំណុចសំខាន់ដែលលោកអ្នកត្រូវចងចាំគឺថា ធ្វើយ៉ាងណាកុំឲ្យមានចំណងសេ្នហានៅក្នុង ការិយាល័យ  ពីព្រោះវានឹងធ្វើអោយអ្នកមានបញ្ហារវាងទំនាក់ទំនងក្នុងក្រុម។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់ចំពោះរាល់ការលំបាក ពីព្រោះភាពល្អប្រសើរនឹងកើតឡើងក្នុងពេល ឆាប់ៗនេះ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមកុំធ្វើសេចក្តីសន្និដ្ឋានដែលប្រញាប់ប្រញាល។ សមិទ្ធ ផល ឬការបរាជ័យក្នុងអាជីពគឺគ្រាន់តែបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ដូច្នេះសូមបណ្តោយ ស្ថានភាពខ្លះ ហើយធ្វើយ៉ាងណាកុំឲ្យតានតឹងពេក។ ហោរាសាស្រ្តអាជីពណែនាំឲ្យលោក អ្នកផ្តោតទៅលើការងារជាជាងចំណាយពេលវេលាដោយឥតប្រយោជន៍។ ក្រៅពីនេះក៏សូម ប្រុងប្រយ័ត្នខ្លួន ពីព្រោះអ្នកអាចធ្លាក់ខ្លួនទៅក្នុងស្ថានភាពវិកវរបានយ៉ាងងាយ ពិសេសគឺ ស្ថិតនៅត្រង់ចំណុចកណ្តាលនៃបញ្ហាតែម្តង។ ក្នុងនោះដែរ សូមប្រយ័ត្នរឿងក្តីក្តាំចាស់ថ្មី ដែលរំខានប្រយោជន៍ និងផ្លូវចិត្តរបស់អ្នក។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពសន្យាថាលោកអ្នកនឹង បញ្ចប់ការងារទាំង អស់ដោយជោគជ័យ។ ប៉ុន្តែ អ្នកមិនត្រូវរំខានខ្លួនឯងជាដាច់ខាត។ លើសពីនោះ ប្រសិនបើ អ្នកភ្ជាប់ខ្លួនឯងនឹងបញ្ហាពីអតីត នោះអ្នកនឹងកាន់តែជួបបញ្ហា ប្រទាក់ក្រឡាកាន់តែច្រើន។ ដូច្នេះវាអាស្រ័យលោកអ្នកថាត្រូវរៀបចំខ្លួនបែបណាដើម្បីអាច ទទួលបានអំណោយផល នេះ។ ក្នុងនោះដែរ សូមលោកអ្នកនាំយកការងារសំខាន់មកធ្វើមកអោយបានរួចរាល់ ទាន់ពេល។ ហើយប្រសិនបើទំហំការងារច្រើន សូមបែងចែកការងារទៅមនុស្សដែលអ្នក ទុកចិត្ត ពីព្រោះទំនាក់ទំនង និងជំនួយនៅក្នុងថ្ងៃនេះអាចទៅរួច។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីលោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ។​ គួរកុំខ្លាចការវិនិយោគលុយនៅក្នុងអាជីវកម្មផ្ទាល់ខ្លួន ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់ ធ្វើការងារ ឬសម្រេចចិត្តឲ្យបានសមហេតុផល។ អ្វីដែលសំខាន់បំផុត រាសីថ្ងៃនេះសូមឲ្យអ្នកកុំចុះចាញ់នឹងភាពអស់សង្ឃឹម ឬបរាជ័យតិចតួច ដោយរួមទាំងបញ្ហាខ្លះជាមួយថ្នាក់លើក្តី។ កុំមានការបារម្ភសោះឡើយ ពីព្រោះអ្នកនឹងអាចរួចផុតពីការធ្វើការជ្រើសរើសដ៏លំបាកៗ និងស្ថានភាពស្មុគ្រស្មាញ។​ ប្រសិនបើអ្នកនឹងត្រូវដោះស្រាយបញ្ហាសូមពិនិត្យទៅលើពត៌ មាន ឬបញ្ហាក្រដាសស្នាមអោយបានត្រឹមត្រូវ ក្រែងមានករណីបន្លំខ្លះ។

ចំណាំៈឆ្នាំទាំង៣ រោង ច កុរ រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានសំណាងទាំងទ្រព្យ សម្បត្តិផង របស់ទ្រព្យផង ចំណែការទំនាក់ទំនង និងកិច្ចសហការវិញក៏រឹតតែប្រសើរ។  

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner