ឯកឧត្តម អ៊ាង សុផល្លែត ៖ ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរណ៍គ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ
ខេត្តត្បូងឃ្មុំ ៖ ផ្កាស្បៃរឿង ១លានដើម នឹងដុះរីកសុះសាយ លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និង ភ្ញៀវទេសចរណ៍គ្រប់គ្នា នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយមានការចូលរួម ពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សសយក និងប្រជាពលរដ្ឋ ចំនួន ជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត ។
ការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើម គឺជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានរៀបចំរួចជាស្រេចហើយ នៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ផ្កាស្បៃរឿង១លានដើមនេះ គឺជាអំណោយដ៏ពិសិដ្ឋដែលឆ្លុះបញ្ចាំងពីនិមិត្តរូបនៃការបណ្តុះគំនិតស្រលាញ់ធម្មជាតិ បរិស្ថាន ការទាក់ទាញភ្ញៀវទេសចរណ៍ និង បង្ហាញពីការដឹងគុណគោរពប្រតិបត្តិ ទីតាំងប្រវត្តិសាស្រ្តដ៏ចំណាស់ តំបន់ប្រាសាទព្រះធាតុបាស្រី ដែលមានភាពស័ក្កសឹទិ្ធ និងជាទីសក្តារៈបូជារបស់ប្រជាពលរដ្ឋឆ្ងាយជិតទាំងពួង៕ ដោយ / គ្រី សម្បត្តិ