សមាជិកគណបក្សផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន ៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា

ខេត្តកំពង់ចាម ៖ សមាជិកគណបក្សនយោបាយផ្សេងៗនៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមចំនួន ៥៣៨នាក់បានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា នៅព្រឹក ថ្ងៃ ០៥ ខែ កុម្ភៈ ឆ្នាំ២០២៣។

ពិធីទទួលសមាជិកថ្មីនេះ ធ្វើឡើងក្រោមធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត(លោកគ្រូមា) ទីប្រឹក្សាផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ប្រធានក្រុមការងារពិសេសសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ដួង តារា ជំនួយការសម្តេចតេជោ ហ៊ុនសែន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាល ខេត្តកំពង់ចាម និងសមា ជិក សមាជិការគណបក្សប្រជាជនផងដែរ។

លោកគ្រូមា បានថ្លែងថា ការរៀបចំពិធីជួបសំណេះសំណាលជាមួយ បងប្អូនកូនក្មួយ ដែលមកពី គណបក្សភ្លើងទៀន និង គណបក្សនយោបាយនានា ដែលបានស្ម័គ្រចិត្តមកចូលរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាគឺដោយសារពួកគាត់អស់ជំនឿលើការដឹកនាំរបស់មេបក្សរបស់ខ្លួន ដែលមិនគិតពីផលប្រ យោជន៍ជាតិនិងប្រជាជននោះទេ។

លោកគ្រូមា លី សាម៉េត លើកឡើងទៀតថា ទេវតាដែលសង្រ្គោះពលរដ្ឋពិតប្រាកដគឺ សម្តេចតេជោ ហ៊ុន សែន នេះហើយដូច្នោះ សូមបងប្អូនកូនក្មួយ ដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺត្រូវស្មោះត្រង់ជាមួយបក្ស ដើម្បីឲ្យសម្តេចតេជោ បន្តដឹកនាំអភិវឌ្ឍន៍ជាតិនិងប្រជាជនទៅមុខបន្តទៅទៀត ។

លោកគ្រូមា បាន ផ្តាំផ្ញើថា សូមឲ្យកូន ក្មួយនិងប្អូនៗ ដែលបានរួមរស់ជាមួយគណប ក្សប្រជាជនកម្ពុជា គឺត្រូវតែស្មោះ ត្រង់និងគណបក្សប្រជាជន បម្រើគោលនយោ បាយរបស់គណបក្សយើង ហើយបក្សនឹងការពារយើង ព្រោះថា ចាប់ពីពេលនេះតទៅយើងជាគ្រួសារតែមួយ រស់ក្រោមដំបូលនៃសន្តិភាព នឹងការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា។

លើសពីនេះ លោកគ្រូមា លី សាម៉េត បានបញ្ជាក់ថា« សព្វថ្ងៃនេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា សូមស្វាគមន៍ដល់បក្សនយោបាយគ្រប់និន្នាការទាំងអស់ ដែលមានបំណងចង់ចូលរួមជីវភាពនយោបាយនិងគណបក្ស ប្រជាជនកម្ពុជា គឺយើងមិនរើសអើងនោះទេ ។ កន្លងទៅថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ គណប ក្សភ្លើងទៀន និងសមាជិកគណបក្សផ្សេងៗទៀត ដែលបានចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «សព្វថ្ងៃនេះនយោបា យនិងការដឹកនាំរបស់គណបក្សភ្លើងទាន គឺគ្មានគោលជំហនយោបាយច្បាស់លាស់ បក្សពួកនិ យម នឹងញុះញ៉ុងឲ្យពលរដ្ឋបែងចែកវណ្ណៈ ដូចពួកខ្មែរក្រហម និងដើរតាមមាគ៌ានយោ បាយ អតីតមេដឹកនាំចាស់សង្រ្គោះជាតិ គឺ ទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់តែម្តង»ផងដែរ ៕ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner