ឯកឧត្តម ជា វ៉ាន់ដេត៖ប្រពន្ធ័បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមពន្លឿនការងារសេវាសាធារណៈកាន់តែប្រសើរឡើង

ខេត្តតាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកងឡើងថា ប្រព័ន្ធព័ត៌មានបច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមពន្លៀនការងារសេវាសាធារណៈផ្សេងៗកាន់តែប្រសើរឡើង ។

ឯកឧត្តម បន្តថា តាមរយៈកិច្ចសហការរបស់ក្រសូងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាមួយនិង ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធបច្ចេកវិទ្យាដើម្បីចេញសញ្ញាបត្រឱ្យសិស្សដែលប្រឡងជាប់បាក់ឌុបប្រើប្រាស់។ ឯកឧត្តម ក៏បានលើកឡើងថា ពីមុនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទតិយភូមិ (បាក់ឌុប) ជាប់ ឬធ្លាក់ (បញ្ជាក់នីត្យានុកូលកម្ម) បណ្តោះអាសន្ន គឹត្រូវទៅសំបញ្ជាក់នៅខេត្ត ឬស្រុកដើម្បីដាក់ពាក្សស្នើរសំសញ្ញាបត្របណ្តោះអាសន្ន យកមកប្រើប្រាស់ តែត្រូវចំណាយពេលច្រើនដំណាក់កាល។

ឯកឧត្តម បន្ថែមថា តាមរយៈកិច្ចសហការជាមួយក្រសួងទាំងពីរ គឺសិស្ស ឬនិស្សិត អាចទាញយក វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ដែលជាការចំណេញពេលាច្រើន និងកាន់តែមានសុវត្តិភាព។

ការលើកឡើងនេះរបស់ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការគណបក្សចុះមូលដ្ឋានស្រុកបាទី ខេត្តតាកែវ ធ្វើឡើងកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កូនក្មួយ កម្មករ កម្មការិនី សរុបប្រមាណ ជាង ២ពាន់នាក់ នៅក្នុងឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ឯកឧត្តម ជា វ៉ាន់ដេត បានបញ្ជាក់បន្ថែមថា ទាំងនេះគឺជាដំណើរការនៃការវិវត្តន៍នៃប្រព័ន្ធបច្ចេកវិទ្យា ដែលបងប្អូនកូនក្មួយត្រូវខិតខំរៀននូវប្រព័ន្ធទាំងអស់ដែល បានដាក់ចេញ ហើយថ្ងៃក្រោយទៅសេវានៅតាមឃុំសង្កាត់ ទំាងអស់នេះ គឺជាការធ្វើការអភិវឌ្ឍន៍បន្តិចៗម្តង ទៅតាមតំណាក់កាល របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ៕ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner