សម្ដេចតេជោ ហ៊ុន សែន បង្ហាញរូបថតដំណើរត្រួតពិនិត្យភូមិសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញរូបថតមួយសន្លឹកតាមបណ្ដាញសង្គម នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងដំណើរត្រួតពិនិត្យភូមិសាស្រ្ត នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ។
សម្ដេចតេជោ បានបង្ហាញរូបថត អមដោយសំណេរដូច្នេះថា៖ រូបថតដ៏កម្រ ដែលទើបរកឃើញ ដែលនេះជាដំណើរត្រួតពិនិត្យភូមិសាស្រ្ត ដើម្បីហ្វឹកហ្វឺនកងវរសេនាតូចលេខ២៤៦ (24/6/1978) នៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ដើម្បីវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕ ដោយ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។