អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បកស្រាយបំភ្លឺចំពោះអត្ថបទ សារព័ត៌មានរបស់ VOA ដែលផ្សាយក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»”

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបកស្រាយបំភ្លឺ ចំពោះអត្ថបទសារព័ត៌មានរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) ដែលបានចុះផ្សាយកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណងជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពី «អន្ទាក់បំណុល»” ដោយអត្ថបទខាងលើ ផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជន ក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សូមធ្វើការបកស្រាយបំភ្លឺ លើអត្ថបទខាងលើ ចំនួនបីចំណុចសំខាន់ៗ ៖

  1. ការថ្លែងថា ទស្សនកិច្ចនៅប្រទេសចិន របស់ សម្តេចតេជោ ហ៊ុន សែន នៅសប្តាហ៍ក្រោយធ្វើឡើង “ដោយសំឡឹងមើលកម្ចី… ដើម្បីសាងសង់ផ្លូវ រថភ្លើងល្បឿនលឿន ” គឺជាព័ត៌មានខុសពីការពិត។ ការពិតគឺ គម្រោងនេះនឹងមិនត្រូវគាំទ្រដោយប្រាក់កម្ចីទេ។ គម្រោង នេះគឺបើកផ្លូវជូនដល់ការវិនិយោគ ក្នុងរូបភាព BOT (Build, Operate and Transfer) ។
  2. របាយការណ៍របស់ VOA មិនត្រឹមតែពុំមានលក្ខណៈវិជ្ជាជីវៈទេ គឺថែមទាំងបំភាន់សាធារណមតិ ដើម្បីបម្រើនយោបាយ។
    ⇒ ពុំមានលក្ខណៈវិជ្ជាជីវៈ ព្រោះអ្នករាយការណ៍ VOA ពុំបានផ្ទៀងផ្ទាត់ប្រភពព័ត៌មានរបស់ខ្លួន។ នេះគឺជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍ជាច្រើនទៀត ដែលបង្ហាញពីគុណភាពទាបរបស់អ្នកសារព័ត៌មាន VOA ។
    ⇒ បំភាន់សាធារណមតិ ក្រោមហេតុផលនយោបាយ ព្រោះអត្ថបទនេះសរសេរឡើងដោយមានចេតនា តែម្តង។
    – កន្លងមក សម្តេចតេជោ និងរដ្ឋមន្ត្រីផ្សេងៗបានផ្តល់ការពន្យល់ជាច្រើនលើក ច្រើនសារ ចំពោះគម្រោងនេះ។
    – រាជរដ្ឋាភិបាលពុំមានបំណងខ្ចីប្រាក់ពីបរទេសឱ្យច្រើនលើសលុបទេ។ រាជរដ្ឋាភិបាលមានភាពម៉ឺងម៉ាត់ ក្នុងការគ្រប់គ្រងបំណុលបរទេស និងផ្តល់អាទិភាពសម្រាប់តែគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបន្ទាន់និងចាំបាច់ ដូចជាផ្លូវថ្នល់។
    – អ្នកសារព័ត៌មាន VOA បានព្រងើយកន្តើយ ដោយចេតនា ចំពោះការពន្យល់ទាំងអស់នោះ និងបន្តប្រើប្រាស់នយោបាយកខ្វក់ (dirty politics) ចំពោះ ទំនាក់ទំនងកម្ពុជា-ចិន។
  3. កម្ពុជាសូមស្វាគមន៍រាល់ការវិនិយោគលើគម្រោងនេះ ក្នុងរូបភាពជា BOT (Build, Operate and Transfer)៕ ដោយ សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner