លោក ពូទីន សន្យាទៅកាន់ប្រធានាធិបតីតួកគី និងស៊ីរី ថា រុស្ស៊ីនឹងបញ្ជូនក្រុមសង្គ្រោះទៅជួយប្រទេសទាំងពីរដែលរងគ្រោះរញ្ជូយដីធ្ងន់ធ្ងរ

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីស៊ីរីលោក បាសា អាល់អាសាដ និងសមភាគីតួកគីលោក តាយយីប អឺដូហ្កាន់ ហើយបានសន្យាថា នឹងបញ្ជូនក្រុមជួយសង្គ្រោះទៅកាន់ប្រទេសទាំងពីរ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ។

វិមានក្រឹមឡាំងបានលើកឡើងថា ក្នុងពេលឆាប់ៗនេះ ក្រុមអ្នកជួយសង្គ្រោះមកពីក្រសួងគ្រាអាសន្នរុស្ស៊ីនឹងចេញដំណើរទៅកាន់ប្រទេសស៊ីរី។ ហើយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត ទីក្រុងមូស្គូបានបញ្ជាក់ថា លោក ពូទីន ក៏បានពិភាក្សាតាមទូរស័ព្ទជាមួយលោក អឺដូហ្កាន់ ផងដែរ ដែលបានទទួលយកជំនួយរបស់ក្រុមជួយសង្គ្រោះរុស្ស៊ី។

សូមជម្រាបផងដែរថា គ្រោះរញ្ជួយដីដ៏ធំមួយបានវាយប្រហារប្រទេសតួកគី និងស៊ីរី នៅក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សជាង ៣,៨០០នាក់ហើយ និងបានធ្វើឱ្យអគាររាប់ពាន់ខ្នងត្រូវខ្ទេចរាបស្មើដី ខណៈដែលក្រុមអ្នកជួយសង្គ្រោះក៏បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការបន្តរុករកអ្នកនៅរស់រានមានជីវិត៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner