សហភាពអឺរ៉ុបកំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី មកកាន់ប្លុកនេះនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

ព្រុចសែល៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា សហភាពអឺរ៉ុបកំពុងរៀបចំសម្រាប់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលមួយរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មកកាន់ទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីជួបមេដឹកនាំប្លុកនេះ និងថ្លែងសុន្ទរកថានៅសភាអឺរ៉ុប។

ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីសែល បានអញ្ជើញលោក ហ្សេលេនស្គី ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនាពេលអនាគត ឬ “Future Summit” នៃបណ្តាប្រទេសសហភាពអឺរ៉ុបទាំង ២៧។ នេះបើយោងតាមអ្នកនាំពាក្យរបស់គាំត់បាននិយាយនៅថ្ងៃចន្ទម្សិលមិញ។

អ្នកនាំពាក្យរូបនេះបានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើថា លោក ហ្សេលេនស្គី ត្រូវបានអញ្ជើញឱ្យ “ចូលរួមដោយផ្ទាល់” នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល ហើយថា សម្រាប់ហេតុផលសុវត្ថិភាព នឹងមិនត្រូវបានផ្តល់ព័ត៌មានបន្ថែមទេ។

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ នឹងមានវត្តមាននៅទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ទី៩ ខែកុម្ភៈនេះ សម្រាប់កិច្ចប្រជុំកំពូលដែលបានគ្រោងទុក។

ប្រសិនបើវាកើតឡើងនោះ ដំណើរទស្សនកិច្ចនេះនឹងក្លាយជាលើកដំបូងដែលលោក ហ្សេលេនស្គី មកកាន់សហភាពអឺរ៉ុប ចាប់តាំងពីរុស្ស៊ីបានឈ្លានពានប្រទេសរបស់គាត់កាលពីជិតមួយឆ្នាំមុន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner