អ្នកពាក់ព័ន្ធចំនួន ៨៦នាក់ ត្រូវឃាត់ខ្លួន ក្នុងបង្រ្កាបបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី០៦ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៨៦ នាក់ ( ស្រី ៧ នាក់ ) ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន នៅទូ ទាំង ប្រទេស ចំនួន ១៣ករណី កាលពីថ្ងៃ ទី ០៦ ខែកុម្ភៈ ម្សិលមិញ ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ក្នុង ចំណោម ជនសង្ស័យ ទាំង ចំនួន ៨៦ នាក់ រួម មាន ៖ ជួញដូរ ៩ ករណី ឃាត់ ១៧ នាក់ ( ស្រី ១ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ១៣ ករណី ឃាត់ ២៤ នាក់ ( ស្រី ៤ នាក់ ), ចាត់ចែង សម្រួល ១ ករណី ឃាត់ ១ នាក់ , ប្រើប្រាស់ ១២ ករណី ឃាត់ ៤៤ នាក់ ( ស្រី ២ នាក់ ) , រួមទាំងវត្ថុតាំងមួយចំនួន ត្រូវបានប្រមូលទុកជាវត្ថុតាំង។

សកម្មភាពខាងលើ បានធ្វើនៅប្រាំពីររាជធានី-ខេត្ត រួមមាន: រាជធានី ភ្នំពេញ , កំពង់ចាម, ត្បូងឃ្មុំ, សៀមរាប, ព្រះ សីហ នុ , ស្វាយ រៀង, បន្ទាយ មាន ជ័យ, ក្នុងនោះ មាន ៩អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ៦អង្គភាព និងកងរាជអាវុធហត្ថ ៣ អង្គភាព ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner