អាមេរិក៖ ព័ត៌មានស៊ើបការណ៍សម្ងាត់ ត្រូវបានកាត់បន្ថយ ពី បាឡុង ចិនដែលអាមេរិកបាញ់ទម្លាក់

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃចន្ទ ទី០៦ ខែកុម្ភៈ បានការពារការសម្រេចចិត្តពន្យារពេលបាញ់បាឡុងចារកម្ម របស់ចិនរហូតដល់វាអណ្ដែតហួសដីគោក ខណៈសេតវិមានអះអាង ថា ព័ត៌មានស៊ើបការណ៍សម្ងាត់ដ៏មានតម្លៃត្រូវបានកាត់ បន្ថយពី ឧបករណ៍ បំពាក់ជាមួយបាឡុង។

ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីចិនសម្ដែងការមិនពេញចិត្តខ្លាំង និងរិះគន់លើការប្រើកម្លាំងយោធា «ដោយមិនរើសមុខ» របស់ អាមេរិក ក្នុងការបាញ់ទម្លាក់បាឡុង «ស៊ីវិល» ដែលប្រើក្នុងកិច្ចកា រ ស្រាវ ជ្រាវ វិទ្យាសាស្រ្តដូចជាឧតុនិយមជាដើម។ចំណែក អាមេរិក ចោទចិនថារំលោភលើដែនអាកាសរបស់ខ្លួន ដោយប្រើបាឡុង នោះដើម្បី ស៊ើបការសម្ងាត់ ខណៈវាបានអណ្ដែតលើទីតាំង យោធា សំខាន់ៗរបស់អាមេរិក។

លោក បៃដិន បានថ្លែងប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ៖ «ពេលវា (បាឡុង) អណ្ដែតមកដល់សហរដ្ឋអាមេរិកពីកាណាដា ខ្ញុំបានប្រាប់ក្រសួងការពារជាតិថា ខ្ញុំចង់បាញ់វាឱ្យលឿនពេលដល់ ពេល»។ លោកបន្តថា៖ «ពួកគេ(ក្រុមមន្រ្តី)បានសន្និដ្ឋានថា យើង មិនគួរបាញ់ឱ្យវាធ្លាក់លើដីគោកទេ។ វាមិនមែនជាការគំរាមកំហែងធ្ងន់ធ្ងរ ហើយយើងគួរតែរង់ចាំ រហូតដល់វាអណ្ដែតលើផ្ទៃទឹក»។

គួររំឭកថា អាមេរិកបានបាញ់ទម្លាក់បាឡុងចិនកាលពីថ្ងៃសៅរ៍ នៅពេលវាអណ្តែតដល់ឆ្នេរភាគខាងកើតនៃមហាសមុទ្រអាត្លង់ទិកខាងជើង។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក ចន ឃឺរប៊ី បានលើកឡើងថា អាមេរិកបានប្រមូលយកសំណល់មួយចំនួន ចេញពីផ្ទៃសមុទ្រ ទោះបីជាលក្ខខណ្ឌអាកាសធាតុពិបាកធ្វើឱ្យខ្លួនបំ ពេញប្រតិបត្តិការប្រមូលយកក្ដី។

លោក ឃឺរប៊ី បានបន្ថែមថា វិធានការនានាត្រូវបានធ្វើឡើងដើម្បី ធានា ថា សមត្ថភាពក្នុងការស៊ើបការណ៍សម្ងាត់របស់ឧបករណ៍ដែល បំពាក់ នៅលើបាឡុង ត្រូវបាន «កាត់បន្ថយ» ក្នុងអំឡុងពេលវាអណ្តែតលើ ដែនដីអាមេរិក»។ លោកបន្តថា ៖ «យើងនៅតែវិភាគព័ត៌មានដែល យើង អាចប្រមូលបានពីបាឡុង មុនពេលយើងបាញ់វាទម្លាក់ ហើយ ឥឡូវនេះយើងនឹងប្រមូលយកកម្ទេចកម្ទីរវាមកវិញ ហើយខ្ញុំសង្ស័យ ថា យើងអាចស្រាវជ្រាវបន្ថែមទៀត»។

អ្នកនាំពាក្យដដែលគូសបញ្ជាក់ថា អាមេរិកគ្មានគម្រោងនឹងបញ្ជូន ផ្នែកណាមួយបាឡុងចារកម្មនោះ ទៅឱ្យចិនវិញទេ។ ចំណែកឯលោក បៃដិន ដែលបានព្យាយាមធ្វើឱ្យទំនាក់ទំនង ជាមួយចិនមានស្ថិរភាព បានលើកឡើងថា លោកមិនមានការ ភ្ញាក់ផ្អើលចំពោះបាឡុងរបស់ចិននោះទេ។ លោកបន្តថា៖ «ការចោទសួរអំពីបាឡុង និងការប៉ុនប៉ងធ្វើចារកម្មលើ សហរដ្ឋអាមេរិក គឺជាអ្វីដែលត្រូវរំពឹងទុកពីចិន៕
ដោយ៖ហួន ឌីណា
ប្រភព៖ US says China gave up intel secrets with balloon shoot-down https://www.channelnewsasia.com/world/us-says-china-gave-intel-secrets-balloon-shoot-down-3258406

ads banner