អន្តរក្រសួង ពង្រឹងសមត្ថភាពលើការប្រើប្រាស់ថវិកា ដល់មន្ទីរ សាធារណការទាំង២៥ រាជធានី-ខេត្ត

ភ្នំពេញ៖​ ក្រសួងសារធារណការ និងដឹកជញ្ជូន សហការជាមួយ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការងារលទ្ធកម្ម» និង«នីតិវិធីក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ផែនការថវិកា និងការអនុវត្តថវិកាកម្មវិធី» ដល់មន្ទីរសារធារណការ ទាំង២៥ រាជធានី-ខេត្ត សំដៅពង្រឹងសមត្ថភាពលើការប្រើប្រាស់ ថវិកាកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព។

ថ្លែងបើកវគ្គបណ្តុះបណ្តាល ដែលបានធ្វើឡើងកាល ថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តម ស៊ឹង សុគង់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈ ពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ដែលរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពសិក្ខាកាមទាំងអស់ឱ្យចេះអនុវត្តថវិកាកម្មវិធីពេញលេញរបស់អង្គភាពថវិកានីមួយៗ និងធ្វើឱ្យប្រសើរ ឡើង ដល់ ការប្រើប្រាស់ថវិកាជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការចាត់ចែងថវិកាបានត្រឹមត្រូវ ច្បាស់លាស់។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើដំណើការនីតិវិធី ចំពោះ ការអនុវត្តថវិកាកម្មវិធី ដែលជាផ្នែកមួយនៃការកែទម្រង់ ផ្ទៃក្នុង ស៊ីជម្រៅរបស់ក្រសួង អង្គភាពក្រោមឱវាទ អំពីការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈឈានចូលដល់ដំណាក់កាលទី៤ ជាគោលដៅក្នុង ការបង្កើន គណនេយ្យភាព សមិទ្ធកម្ម ដោយបានរំពឹងថានឹងមានក្នុង រយៈពេល៥ឆ្នាំ (២០២២-២០២៦) លើគោលនយោបាយ អភិវឌ្ឍន៍ ជាតិរបស់រាជរដ្ឋាភិបាល សមស្របទៅនឹងបរិការណ៍ នៃសកលភាវូប នីយកម្មទូទាំងតំបន់ និងនៅទូទាំងសកលផងដែរ។

ជាមួយគ្នានេះ លោកបានលើកឡើងដែរថា បច្ចុប្បន្ននេះ ការអនុវត្ត កម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានចូល ដំ ណាក់កាលទី៤ សំដៅបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោ បាយអាទិភាពរបស់រាជរដ្ឋាភិបាល ហើយការអនុវត្តថវិកាកម្មវិធី ពេញលេញរបស់អង្គភាពថវិកា ពិតជាមានសារ:សំខាន់ណាស់ សម្រាប់ សមាសភាពដែលមកពីអង្គភាពថវិកា រដ្ឋបាលកណ្តាល និងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង២៥ រាជធានី-ខេត្ត ដើម្បីពង្រឹងសមត្ថភាព។
បើតាម រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ដែរថា ការពង្រឹងសមត្ថភាពលើការប្រើ ប្រាស់ ថវិកា ដល់មន្ទីរសាធារណការទ២៥ រាជធានី-ខេត្តនេះ ធ្វើឡើងក្នុង គោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែមលើការធ្វើ សមាហរណកម្មថវិកាចរន្ត (ការជួសជុលថែទាំ) និងថវិកាវិយោគ ហិរញ្ញប្បទាន (គម្រោងវិយោគផ្ទាល់)។

សូមបញ្ជាក់ដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ ចេញនូវទិសដៅចំនួនពីរធំៗគឺ ធ្វើផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ ជាប់បានយូអង្វែង និងការបណ្តុះបណ្តាលមន្ត្រីរាជការក្រោមឱវាទ ក្រសួងឱ្យមានសមត្ថភាពគ្រប់គ្រាន់។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រំពឹងទុកថា មន្ទីរសាធារណការ និងដឹកជញ្ជូន ទាំង២៥ រាជធានី-ខេត្ត នឹងមានសមត្ថភាពច្បាស់ លាស់លើការប្រើប្រាស់ថវិកា ស្របតាមគោលដៅ ហើយក្លាយជា យុទ្ធនាការ ធ្វើទំនើបកម្មសេវាសាធារណៈ និងបង្ខិតសេវា សាធារណៈឱ្យកាន់តែកៀកប្រជាពលរដ្ឋ សំដៅឱ្យការផ្ដល់ និង ទទួលសេវាសាធារណៈ កាន់តែងាយស្រួល រហ័សទាន់ចិត្ត ស្របតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺធ្វើឱ្យបានលឿន ធ្វើឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យមានតម្លាភាព ផងដែរ៕
ដោយ៖សែម ពិសី

ads banner