ឯកឧត្តម សរ សិទ្ធិ ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិ កីឡាសូហ្វតិន្នីសកម្ពុជា ទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World

ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា មុននេះបន្តិច បានអញ្ជើញដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការនី ជម្រើសជាតិកីឡាសូហ្វតិន្នីសកម្ពុជា ទៅចូលរួមការប្រកួត ក្នុងព្រឹត្តិការណ៍ The 2023 International Soft Tennis Championship World Ranking Certified Match នៅទីក្រុង Naha ខេត្តOkinawa ប្រទេសជប៉ុន ដែលចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ខាងលើនេះ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូន អត្តពលិកសរុបចំនួន១៦រូបឱ្យទៅចូលរួម រួមមាន៖ ប្រតិភូ០២រូប គ្រូបង្វឹក និងគ្រូជំនួយ០២រូប កីឡាករ០៦ និងកីឡាការនី០៦រូប។ ការចាកចេញទៅលើកនេះ ទទួលបានការអនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងគាំទ្រថវិកាដោយ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ៕

ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner