កំពូលតារាចម្រៀង អ្នកនាង ឪក សុគន្ធកញ្ញា និង តារាសម្តែង លោក សេង មង្គល ត្រូវបានប្រកាសជាទូតសុច្ឆនះ(BA) របស់ហាងមាស ពេជ្រ ដាណាទ្រី ជាផ្លូវការ

ភ្នំពេញ៖ លោកស្រី ទ្រី ដាណា រៀបចំកម្មវិធីបង្ហាញមុខកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា និងតារាសម្តែង ២រូបទៀតក្លាយទូតសុឆន្ទៈ(BA) របស់ហាងពេជ្រ ដាណា ទ្រី កាលពីថ្ងៃទី០៦ ខែកុម្ភះឆ្នាំ២០២៣ ។កំពូលតាចម្រៀងប្រចាំប្រទេសកម្ពុជា និងតារាសម្តែងរូបស្រស់សង្ហា ក្លាយទូតសុឆន្ទៈ(BA) នោះគឺ អ្នកនាង ឪកសុគន្ធកញ្ញា និងលោក សេង មង្គល។

លោកស្រី ទ្រី ដាណា ម្ចាស់ហាងមាសពេជ្រ ដាណា ទ្រី អោយដឹងថាមូលហតុដែលជ្រើសរើសកំពូលរាចម្រៀងនិងតារាសម្តែងពេលនេះគឺ ដើម្បីនឹងនាំយកអ្វីថ្មីៗ មកបង្ហាញជូនអតិថិជនទាំងអស់គ្នា ជាពិសេសការបង្ហាញនូវគ្រឿងពេជ្រធម្មជាតិសុទ្ធលើដងខ្លួន ដែលមានតម្លៃរាប់លានដុល្លារ។

លោកស្រី ទ្រី ដាណា បញ្ជាក់ថា បច្ចុប្បន្ន មានការប្រកាសលក់ពេជ្រច្រើនប្រភេទនៅលើទីផ្សារ ជាពេជ្រកែច្នៃ ឬពេជ្រក្លែងក្លាយ ប៉ុន្តែ ហាងពេជ្រ ដាណា ទ្រី ផ្ដោតសំខាន់លើពេជ្រសុទ្ធធម្មជាតិ មានការធានាជូន និងអាចលក់វិញបានស្រួល។ លោកស្រីបន្តថា ទំនុកចិត្ត និងគុណភាព ទើបធ្វើឱ្យតារាល្បីៗចាប់អារម្មណ៍ និងគាំទ្រ ហាងពេជ្រ ដាណា ទ្រី ព្រមទាំងឈានជើងធ្វើជាអ្នកតំណាងផ្សព្វផ្សាយ។

ថ្លែងក្នុងសន្និសិទ្ធសារពត៍មាន កំពូលតារាចម្រៀង អ្នកនាង ឪក សុគន្ធកញ្ញា ដែលបានក្លាយជាទូតសុច្ឆនះ(BA)ថ្មីប្រចាំហាងមាស ពេជ្រ ដាណាទ្រី បញ្ជាក់ថា ៖ ខ្ញុំបានឃើញថាពេជ្រនៅហាងដាណា ទ្រី ជាពេជ្រធម្មជាតិសុទ្ធល្អ ហើយមានអតិថិជនគាំទ្រច្រើន ដោយមិនធ្លាប់មានបញ្ហាឡើយ គឺទិញស្រួល លក់ស្រួល ព្រោះមានអ្នកស្គាល់គ្នាប្រើពេជ្រគាត់ច្រើន។ ម្យ៉ាងវិញទៀត មុនខ្ញុំចូលរួមជាមួយគាត់ ក៏ខ្ញុំសង្កេតច្រើនដែរ ទៅលើគ្រឿងពេជ្រ និងឈ្មោះហាងរបស់គាត់ ព្រោះខ្ញុំធ្លាប់ប្រើពេជ្រដែរ ខ្ញុំអាចសម្គាល់បានពីភាពខុសគ្នា រវាងពេជ្រសុទ្ធធម្មជាតិ និងពេជ្រកែច្នៃ។ អីចឹងមុនពេលបងប្អូនទាំងអស់គ្នាទិញពេជ្រសុទ្ធធម្មជាតិ ត្រូវពិនិត្យទៅលើឈ្មោះហាង ថាមានទំនុកចិត្តឬអត់ ហើយមានការទទួលខុសត្រូវចំពោះគ្រឿងពេជ្ររបស់ខ្លួនឬអត់ ចៀសវាងទិញប៉ះចំរបស់ក្លែងក្លាយ ហើយមិនអាចលក់វិញបានទៀត។

ក្នុងឧ៌កាសនោះដែរអ្នកនាង ឪក សុគន្ធកញ្ញា ផ្តាំផ្ញើរទៅបងប្អូន មុននឹងសម្រេចចិត្តទិញពេជ្រប្រើ គួរមើលឱ្យបានច្បាស់ ព្រោះសព្វថ្ងៃមានការដាក់លក់ពេជ្រកែច្នៃច្រើន ពិបាកនឹងធ្វើការសម្គាល់ថា ពេជ្រណាជាពេជ្រសុទ្ធធម្មជាតិ ហើយពេជ្រណាជាពេជ្រកែច្នៃណាស់។ បើសិនទិញពេជ្រកែច្នៃ គេគិតតាមតម្លៃពេជ្រកែច្នៃមិនអីទេ តែខ្លាចទិញបានពេជ្រកែច្នៃ តែគេបែរជាគិតថាពេជ្រធម្មជាតិ នោះគែជាការខកខិត្ត និងការខាតបង់ដ៏ធំមួយ។ សំខាន់ជាងគេ គឺសម្គាល់លើឈ្មោះហាង និងទំនួលខុសត្រូវរបស់ពួកគាត់តែម្ដង ថាយើងគួរមានទំនុកចិត្តឬអត់។ ដោយ ហេង សម្បត្តិ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner