សមាជិកអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗជាង៧០០នាក់ នៅខណ្ឌមានជ័យ ស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ៖ សមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗទៀត ចំនួនជាង៧០០នាក់ នៅខណ្ឌមានជ័យ បានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកគណបក្សប្រជាជនកម្ពុជា បានធ្វើពិធីប្រកាសបញ្ចូលសមាជិក សមាជិកាទាំងនោះជាផ្លូវការនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ស ថេត អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា មកពីអតីតគណបក្សប្រឆាំង និងគណបក្សផ្សេងៗទៀត សរុបចំនួន៧០៥នាក់ ដែលបានស្ម័គ្រចិត្តមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមដំបូលសន្តិភាព និងការអភិវឌ្ឈ។ ក្នុងពិធីនេះដែរក៏មានការចូលរួមពីប្រធានគណបក្សខណ្ឌ ប្រធាន អនុប្រធានគណបក្សសង្កាត់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយភូមិទាំង១១ នៃសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យផងដែរ។

សូមជម្រាបថា អតីតមន្ត្រីជាន់ខ្ពស់ និងសមាជិកគណបក្សប្រឆាំង និងគណបក្សនយោបាយផ្សេងៗ បានសម្រេចចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាបន្តបន្ទាប់ ដោយសារតែពួកគេអស់ជំនឿលើមេដឹកនាំរបស់ពួកគេ គ្មានជំហរច្បាស់លាស់ ញុះញង់ប្រជាពលរដ្ឋ ជេរប្រមាថ និងជាពិសេសដើរតតាមនយោបាយរបស់អតីតមេដឹកនាំសង្គ្រោះជាតិ ដែលជាជនក្បត់ជាតិ៣ជំនាន់៕
ដោយ៖ពលជ័យ

ads banner