អ្នកបើកយន្តហោះពីរនាក់រួចផុតពីការស្លាប់ ក្នុងពេលធ្លាក់យន្តហោះនៅអូស្ត្រាលី
អ្នកបើកយន្តហោះនៅប្រទេសអូស្ត្រាលី ចំនួនពីរនាក់បានរួចជីវិត ពីការធ្លាក់យន្តហោះ Boeing 737 ដោយគ្មានគ្រោះថ្នាក់។
អ្នកបើកយន្តហោះពីរនាក់បានផុតពីការបាត់បង់ជីវិត យ៉ាង “អព្ភូតហេតុ” បន្ទាប់ពីយន្តហោះទម្លាក់ទឹក ប្រភេទ Boeing 737 ដែលពួកគេបញ្ជាបើក
បានធ្លាក់ និងឆេះ ខណៈពេលដែលកំពុងប្រយុទ្ធនឹងភ្លើងឆេះនៅដាច់ស្រយាល ភាគខាងលិចប្រទេសអូស្ត្រាលី។

យន្តហោះត្រូវបានគេថត ដោយបានបន្សល់ទុកនូវស្លាកស្នាមដ៏វែងមួយ នៅក្នុងទេសភាពដែលគ្របដណ្តប់ដោយដើមឈើ និងនៅពេលដែលវាចុះមក ខណៈពេលដែលកំពុងធ្វើប្រតិបត្តិការប្រយុទ្ធនឹងភ្លើងឆេះព្រៃ នៅក្នុងឧទ្យានជាតិ Fitzgerald ចម្ងាយប្រហែល ៤២០ គីឡូម៉ែត្រ (២៦០ ម៉ាយ) ភាគអាគ្នេយ៍ នៃទីក្រុង Perth ។
រូបភាពពីលើអាកាសថតបានភ្លាមៗ បន្ទាប់ពីឧបទ្ទវហេតុដែលបានកើតឡើង កាលពីថ្ងៃច័ន្ទ បង្ហាញពីផ្សែងខ្មៅយ៉ាងក្រាស់ ដែលហុយចេញពីយន្តហោះ មកលើដី ជាមួយនឹងផ្នែកខាងក្រោយនៃតួយន្តហោះ ដែលត្រូវបានភ្លើងឆេះយ៉ាងខ្លាំង។ រូបភាពនៃសេវាសង្គ្រោះបន្ទាន់បានថតបានមួយរយៈពេលខ្លី ដែកបានបង្ហាញថា ផ្នែកកន្ទុយបានបំបែកចេញពីយន្តហោះ។

អ្នកបើកយន្តហោះទាំងពីរនាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមួយថ្ងៃ បន្ទាប់ពីគ្រោះថ្នាក់។ ពួកគេមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ បើទោះជាមានមន្ត្រីបាននិយាយថា ពួកគេត្រូវបានគេជឿថា ជាជនជាតិអាមេរិកខាងជើងក៏ដោយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត