ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា អ៊ូអិណុ អាត់ស៊ូស៊ី (Atsushi) ថ្លែងថា លោកធ្លាប់មកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយមានការភ្ញាក់ផ្អើលពីការអភិវឌ្ឍយ៉ាងខ្លាំងរបស់កម្ពុជា នាពេលនេះ ដោយមានស្ថិរភាព និងមានសន្តិភាព

អត្ថបទដោយ៖
AMS OneMinute

លោកទូតបានអបអរសាទរចំពោះសម្ដេចតេជោ ចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងចូលរួមរំលែកទុក្ខក្រៀមក្រំជាទីបំផុត ចំពោះមរណភាពលោកស្រី ប៊ុន សុថា និងបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់សុគតិភព។

លោកទូតបានប្ដេជ្ញាក្នុងការជំរុញអ្នកវិនិយោគទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជាលើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ កិច្ចការងារដោះមីន និងការងារដទៃទៀត។

#ams1minute

ads banner